រាជធានីភ្នំពេញ ៖ ភរិយាតារាចម្រៀងលោក រិន សាវេត ទើបតែបានចេញពីមន្ទីរពេទ្យកាលពីប៉ុន្មានខែមុននេះ ប៉ុន្តែបានត្រឡប់មកវិញដោយសារ តែសភាពជម្ងឺមហារីក មានសភាពកាន់តែធ្ងន់ធ្ងរ និងកំពុងសង្គ្រោះនៅមន្ទីរពេទ្យរុស្សី។
ក្នុងនាមជាស្វាមី និងជាឪពុករបស់កូនៗ លោកពូ ឃ្លាំង ហួត បានយល់ពីអារម្មណ៏របស់បងប្រុស រិន សាវ៉េត យ៉ាងច្បាស់ក្នុងស្ថានភាពអាសន្នបែបនេះ ថាតើត្រូវទទួលបន្ទុកបែបណាខ្លះ ហើយលោកពូអភិបាល តែងតែជួយដល់បងប្រុសកន្លងមករហូត រួមទាំងលើកនេះផងដែរ ឆ្លៀតពេលចេញពីប្រជុំភ្លាម លោក ឃ្លាំង ហួត អភិបាលនៃគណអភិបាលខណ្ឌជ្រោយចង្វារ ព្រមទាំងលោក ប៊ុន រឿន ក្រុមការងារខណ្ឌជ្រោយចង្វារ បានចុះទៅសួរសុខទុក្ខប្រពន្ធ លោក រិន សាវ៉េត ដែលឈឺធ្ងន់កំពង់សំរាកព្យាបាលនៅសាលសង្គ្រោះបន្ទាន់ ICU នៅមន្ទីរពេទ្យសហភាពសូវៀត (មន្ទីរពេទ្យរុស្សី) និងបានជួយ ឧបត្ថម្ភជាថវិកាចំនួន 500ដុល្លារ ផងដែរ នាវេលាថ្ងៃត្រង់នេះ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ។
លោកពូ ឃ្លាំង ហ៊ួត អភិបាលខណ្ឌជ្រោយចង្វារ បានប្រាប់អោយដឹងថា ៖ គាត់ជាអ្នកចំរៀងល្បី ច្រៀងពិរោះ គាត់ជាមនុស្សស្លូតបូត ចំណែកជីវភាពវិញគឺក្រីក្រណាស់ លោក រិន សាវ៉េត ក៏ជាអ្នកជំរុំភៀសខ្លួន នៅសាយធូ ស្គាល់គ្នាច្បាស់ ជាមួយលោក ឃ្លាំង ហួត ព្រោះជាអ្នកជុំរុំដូចគ្នា បានមាតុភូមិវិវត្តន៏ មកក្នុងប្រទេសវិញមករស់នៅស្រុកមង្គលបូរី បន្ទាប់មកស្វែងរកការងារជាជាងសំណង់ នៅភ្នំពេញ មុននិងក្លាយជាអ្នកចំរៀងល្បី ។
អត្ថបទដោយ ៖ AhBoYz