គួរឲ្យអាសូរ! ​ស្ត្រីម្នាក់មកពីផឹកស៊ី សង្ស័​យមានវិបត្តិ​គ្រួសារ​ បានលោត​ពីលើខុនដូស្លាប់យ៉ាងអាណោចអាធម៍

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់សម្លាប់ខ្លួនចោលប្តីសង្ស័យមានវិបត្តិគ្រួសារ ខណៈដែលមកពីកម្មវិធីផឹកសុីជាមួយមិត្តភ័ក្តិវិញលោតពីលើខុនដូរហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១:៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ នៅខុនដូលេខ ០៧.០៩បុរីសែនសុខ ផ្លូវលេខ៥៩៨ ក្រុមទី៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ សាកសពត្រូវបានគេស្គាល់ឈ្មោះ យីម.យាង ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរ អាជីវករទីលំនៅខុនដូរកើតេហតុខាងលើ។



តាមប្រភពព័ត៌មានពីប្តីរបស់ស្រ្តីរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះនិងខ្លួន(ស្វាមី)បាននាំគ្នាទៅហូបបាយនិងផឹកស៊ីនៅផ្ទះមិត្តភក្ត្រ័នៅបុរីប៉េង.ហួត។ បន្ទាប់មកក៏បបួលគ្នាទៅច្រៀងខារ៉ាអូខេនៅហាងសំរិទ្ឋពេជ្រ រួចច្រៀងចប់ក៏បែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន។ចំណែកជនរងគ្រោះនិងខ្លួន(ស្វាមី)ក៏បើករថយន្តមកផ្ទះពេលមកដល់ផ្ទះជនរគ្រោះរៀបចំបត់ខោអាវ។ដោយឡែកខ្លួនកំពុងរៀបចំម្ហូបដែលនៅសល់ទុក។ពេលនោះជនរងគ្រោះបានបើកទ្វារចេញទៅវ៉េរ៉ង់ដាខាងមុខលោតចុះមកក្រោមណ្តាលអោយស្លាប់តែម្តង ។ ក្រោយពីកើតហេតុគេឃើញកម្លាំងនគរបាលសហការជាមួយកងរាជអាវុធហត្ថមូលដ្ឋានចុះទៅកន្លែងកើតហេតុធ្វើកោសល្យវិច័យ។ 

ប្រភពព័ត៌មានពីកម្លាំងនគរបាលជំនាញបានអោយដឹងបន្ថែមទៀតថា សាកសពជនរងគ្រោះពិតជាស្លាប់ដោយសារលោតពីលើខុនដូពិតប្រាកដមែន បច្ចុប្បន្ននេះសាកសពជនរងគ្រោះត្រូវបានស្វាមីនិងក្រុមគ្រួសារយកទៅធ្វើបុណ្យនៅខេត្តព្រៃវែង៕

ប្រភពពី : Facebook