ក្មេង​ៗ អាយុ​១៤-១៦​ឆ្នាំ​រួមភេទដោយព្រមព្រៀងគ្នាបានសំរេចច្រេីនដង តែត្រូវម្ដាយតាមទាន់ប្ដឹងប៉ូលីសចាប់ខ្លួន



ក្មេង​ប្រុស​អាយុ១៦​ឆ្នាំ​ម្នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍ស្ទឹងមានជ័យ ឃាត់​ខ្លួន នៅ​ថ្ងៃ​ទី១០ ខែ​មេសា ឆ្នាំ២០១៧ ​ក្រោម​ពាក្យណ្ដឹង​របស់អាណាព្យាបាល ​ខាង​ស្រីពី​បទ​រួមភេទ​ជាមួយ​អនីតិជន ក្រោម​អាយុ ១៥​ឆ្នាំ ។


តាម​ប្រភព​ព័ត៌មាន​ពី​អាណាព្យាបាល​ក្មេង​ស្រី​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ ជន​សង្ស័យ​ឈ្មោះ ធឿន រ៉ាវីត អាយុ ១៦​ឆ្នាំ និង​ជន​រងគ្រោះ​ឈ្មោះ ហ. សកឋ អាយុ ១៤​ឆ្នាំ ដែល​មាន​ទំនាក់ទំនង​ជា​សង្សារ​នឹង​គ្នា។​


ដំណើរ​រឿង​គឺ កាលពី​ថ្ងៃទី៤ ខែមីនា ឆ្នាំ​២០១៧​វេលាម៉ោង ១៦​៖០០​នាទី ជន​សង្ស័យ​ខាង​លើ​បាន​ជិះ​ម៉ូតូ​មក​ឌុប​ជន​រងគ្រោះ ពីផ្ទះ​ក្នុងភូមិទ្រា៤ ​សង្កាត់ស្ទឹងមានជ័យ នាំ​ទៅ​ដេក​រួមភេទ ជាមួយ​គ្នានៅ​ផ្ទះ​សំណាក់​​សង្កាត់ជ្រោយចង្វារ​បាន​សម្រេច​ម្ដង ។ បន្ទាប់​មក​ជន​រងគ្រោះ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ លុះ​ដល់​ថ្ងៃទី ១០ ខែមេសា ឆ្នាំ​២០១៧ ជនសង្ស័យ​បាន​ទួរសព្ទ​មក​បបួល​ជន​រងគ្រោះ​ម្ដងទៀត ក៏​ត្រូវ​បាន​ឪពុក​និង​ម្ដាយ​មាន​ការ​សង្ស័យ ក៏​បាន​ហៅ​កូន​សួរ​ជីក​ឫស​ជីក​គល់ ទើប​ដឹង​រឿង ហើយ​ក៏​បាន​ទូរសព្ទ​ណាត់​ជន​សង្ស័យ​ឲ្យ​មក​ជួប​នៅ​ផ្ទះ​របស់​ខ្លួន រួច​ក៏​ឃាត់​ខ្លួន​ប្រគល់​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹងមានជ័យ​តែម្ដង ។

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជន​សង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិត​ជា​បានស្រឡាញ់​គ្នា ហើយ​បាន​ព្រមព្រៀង​​រួមភេទ​​​ជាមួយ​ជន​រង​គ្រោះ​​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ​ឡើយ​។​


បច្ចុប្បន្ន​ជន​សង្ស័យ​ខាង​លើ​ត្រូវបាន​សមត្ថកិច្ច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

ប្រភពពី ៖ ដំណឹងយប់មិញ