មកទស្សនាការតែងខ្លួនប្លែកតាមជំនាន់មុន
តាម Trailor បទថ្មីបន្តិចមើល៍ !!
បន្ទាប់ពីចាកចេញពីទ្រនំចាស់ផលិតកម្មរស្មីហង្សមាស កញ្ញា ឈិត សុវណ្ណបញ្ញា បានសម្រេចចិត្តទៅជ្រកនៅផលិតកម្មថោនវិញ ។ ដោយគ្រាន់តែចូលមិនបានប៉ុន្មានផង ឈិត សុវណ្ណបញ្ញា ក៏បានចេញបទចម្រៀងថ្មីភ្លាមតែម្ដង គឺបទ ឃើញហើយហួសចិត្ត ដែលជាបទបកស្រាយដោយម្ចាស់ដើម អ្នកនាង សុង សេងហ៊ន វិលរកសម័យអតិតជំនាន់ ៩០ ហើយក៏បានលឺថា កញ្ញាត្រូវតម្រូវឲ្យតុបតែងខ្លួនជាលក្ខណៈជំនាន់ដើម ។ កាលពីថ្មីៗ នេះផលិតកម្មថោនក៏បានបញ្ចេញ Trailor វីដេអូចម្រៀងមួយបទនេះផងដែរ ។ ចង់ដឹងថា Trailor បទចចម្រៀងមួយនេះមានភាពប្លែកយ៉ាងណា នាំគ្នាទស្សនាទាំងអស់គ្នា ៖