ប្រទេសថៃ ៖ នារីជនជាតិអង់គ្លេសធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងបាងកក ប្រទេសថៃ គ្រាន់តែចុះពីយន្តហោះត្រូវបានអ្នកតាក់សុីដឹកយកទៅរំលោភបានសម្រេចនិងវាយអោយរបួសធ្ងន់(ហើយល្មម)។ ហេតុការណ៍ដ៏ហួសចិត្តនេះបានកើតឡើងកាលពីថ្ងៃទី២៦ មេសា ២០១៧ ម្សិលមិញនេះ។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរំលោភលើស្ត្រីជនបរទេសនោះមែន ដោយដំបូងឡើយរូបគេបានដឹកនារីរងគ្រោះចូលទៅកសិដ្ឋានមួយហើយ លួងលោមសុំរួមរ័កតែនាងមិនព្រម រូបគេក៏ចាប់រំលោភតែម្ដង។ បន្ទាប់ពីរំលោភរួចរូបគេមានបំណងនិងសម្លាប់តែត្រូវបាននាងអង្វរខ្លាំងពេកក៏ទុកនារីនោះឲ្យនៅទីនោះតែម្នាក់ឯង ហេីយបានបើករថយន្តចេញមក។
ជនជាប់ចោទរូបនេះមានឈ្មោះ Kokooncharoen ជាជនជាតិមីយ៉ាន់ម៉ា អាយុ៤៤ឆ្នាំ រស់នៅប្រទេសថៃ តាំងពីឆ្នាំ ២០០៨ មុខរបរជាអ្នករត់តាក់ស៊ី។
បន្ទាប់ពីរំលោភនារីរងគ្រោះរួច, រយៈ២៤ម៉ោង ត្រូវបានប៉ូលីសស្រាវជ្រាវចាប់ខ្លួនបានតាមរយ:ការរៀបរាប់របស់ជនរងគ្រោះដែលរងរបួសធ្ងន់ ក្នុងការវាយរបស់ជនសង្ស័យព្រោះតែប្រឆាំងមិនអោយរំលោភ រហូតរំលោភបានសំរេច និងរងរបួសធ្ងន់៕