បុណ្យភូមិឆ្នាំនេះ ផ្លូវធ្វេីដំណេីរជិតជាងឆ្នាំមុន ដែលស្ថាបនិកបុណ្យភូមិ ក្រុមភ្លេីងគប់ និងស្ថានីយ៍វិទ្យុABC បានប្រារព្ធធ្វើនៅថ្ងៃទី៧ ៨ ៩ ខែមេសា ឆ្នាំ២០១៧នេះ នៅវត្តទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។
អ្វីដែលគួរអោយពិសេសនោះគឺឆ្នាំនេះបុណ្យភូមិបានរៀបចំនូវសេវាដឹកជញ្ជូនសំរាប់អ្នកចង់ទៅលេងបុណ្យភូមិនៅវត្តទួលក្រសាំង ដែលខុសពីឆ្នាំមុនៗ គឺមិនត្រឹមតែមានឡានក្រុងដឹកទៅមកទេ មានទាំងឡានតាក់ស៊ី និង រ៊ឺម៉កកង់បីទៀតផង។
យេ!!! ណាគេថាអត់មានឡានក្រុងទៅលេងបុណ្យភូមិ? ការពិតនៅនេះសោះ... មកមក មកមើលនេះតិចម៉ោះ មួយថ្ងៃមានទៅដល់៦ជើងឯណោះ!
***សំខាន់បុណ្យភូមិឆ្នាំ២០១៧ គឺនាំមកជូនដោយភេសជ្ជៈប៉ូវកំលាំង WURKZ ផលិផលថ្មី"ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស លីមីតធីត Khmer Beverages Co.,Ltd"
អរគុណដល់ឡានក្រុងភ្នំពេញសូរិយាដែលបានជួលសំរួលដល់បងប្អូនយើង!
បញ្ជាក់ ៖ រាល់សំបុត្រមានលក់នៅចំណតឡានក្រុង នៅពហុកីឡាដ្ឋានជាតិអូឡាំពិកផ្ទាល់ (ខ្លោងទារធំ)
ពិតជាឡូយមែន យ៉ាងណាកុំភ្លេចទៅចូលរួមសប្បាយទាំងអស់គ្នា សំរាប់បុណ្យភូមិ ទំរង់បុរាណខ្មែរ លេីកទី៤ នៅវត្តទួលក្រសាំង នៅថ្ងៃទី០៧ ០៨ ០៩ ខែមីនា ឆ្នាំ២០១៧នេះ។
បុណ្យនេះ ធ្វើឡើងដើម្បីបង្ហាញពីមហោស្រពនិយាយពី ជីវភាពប្រជាជនខ្មែរ បង្ហាញពីបុណ្យមួយដែលបង្កើតឡើងដោយយុវជនខ្មែរ គឺក្រុមភ្លេីងគប់ និងស្ថានីយ៍វិទ្យុABC ក្នុងគោលបំណងអបអរបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខ៕