ស្នងការប៉ូលីសខេត្តកណ្ដាល លោក អ៊ាវ ចំរេីន ចុះសួរសុខទុក្ខ អាចារ្យ  អេ និងក្រុមការងារវិទ្យុABC ដេីម្បីរួមគ្នាបន្ត ធ្វើការងារសង្គម ក្នុង "យុទ្ធនាការ កុំជែងទេវតា"  នៅទូទាំងខេត្តកណ្ដាល

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ លោក អ៊ាវ ចំរេីន ស្នងការនគរបាលខេត្តកណ្ដាល បានទៅដល់ស្ថានីយ៍វិទ្យុABC (ព្រែកថ្លឹង) សង្កាត់ជេីងឯក ខណ្ឌដង្កា ដេីម្បីសួរសុខទុក្ខ និងសំណេះសំណាលការងារ ជាមួយ លោក អាចារ្យ   អេ អគ្គនាយកស្ថានីយ៍វិទ្យុABC កម្ពុជា 107.5 FM និងក្រុមការងារវិទ្យុABC ដោយបានសហការគ្នាចូលរួមធ្វើការងារសង្គម ក្នុង "យុទ្ធនាការ កុំជែងទេវតា" ចែកជូនទឹកសុទ្ធ និងអប់រំពន្យល់ពីច្បាប់ចរាចរ ជូនប្រជាពលរដ្ឋ និងអ្នកដំណើរតាមដងផ្លូវ នៅទូទាំងខេត្តកណ្ដាល បន្តទៀត។


"យុទ្ធនាការ កុំជែងទេវតា" របស់វិទ្យុABC ចែកជូនទឹកសុទ្ធ និងពន្យល់ពីច្បាប់ចរាចរជូនអ្នកដំណើរតាមដងផ្លូវ ។



សកម្មភាពកាលពីល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ក្រុមការងារវិទ្យុABC និងកម្លាំងនគរបាលចរាចរណ៍ ក្រុងតាខ្មៅ បានរូួមគ្នាធ្វើការងារសង្គម ចែកជូនទឹកសុទ្ធ ដោយស្នាមញញឹមនិងទឹកចិត្តរីករាយ និងពន្យល់អំពីច្បាប់ចរាចរណ៍ជូនអ្នកដំណើរតាមដងផ្លូវ នៅចំណុចរង្វង់ព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

សូមទទួលយកភាពត្រជាក់ដោយស្នាមញញឹមពីក្រុមការងារវិទ្យុអេបីសុី និង សូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងសូមចងចាំថាមនុស្សជាទីស្រលាញ់របស់អ្នកនិងក្រុមគ្រួសារអ្នកកំពុងរងចាំអ្នកត្រលប់ទៅផ្ទះដើម្បីជួបជុំគ្រួសារ។




យេីងខ្ញុំទាំងអស់គ្នាជាក្រុមការងារវិទ្យុABC សូមគោរពជូនពរ ប្រិយមិត្តបងប្អូនជនរួមជាតិទាំងអស់​ បានជួបប្រទះ​តែ​សេចក្ដី សុខ សេចក្តីចម្រើន រក​ស៊ីទទួលទាន​មាន​បាន ធ្វើ​ដំណើរ​ទៅ​កាន់ទី​ជិតទី​ឆ្ងាយ សូមបាន​ប្រកប​ដោយ​សុខ សុវត្ថិភាពគ្រប់​ក្រុមគ្រួសារ និងចូលរួមគោរពច្បាប់ចរាចរណ៍អោយបានត្រឹមត្រូវទាំងអស់គ្នា!

ដោយក្ដីគោរពរាប់អានពីវិទ្យុABC