ពលរដ្ឋជាច្រើនសម្រុកមកភ្នំពេញវិញ បន្ទាប់ពីចេញទៅលេងស្រុកកំណើត និងដើរកម្សាន្តតាមខេត្តនិងរមណីយដ្ឋាននានា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីចាកចេញទៅកម្សាន្ត នៅស្រុកកំណើត ក៏ដូចជាបណ្តាខេត្តផ្សេង នៅអំឡុងបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃកន្លងមក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋជាច្រើន បានសម្រុកត្រឡប់ចូលមករាជធានីភ្នំពេញវិញ ដើម្បីបំពេញការងារជាធម្មតា នឹងប្រជាពលរដ្ឋខ្លះទៀតត្រឡប់ចូលមក រាជធានីភ្នំពេញវិញ ដើម្បីបំពេញការងារ នៅថ្ងៃអង្គារ៍ ស្អែកនេះ។
នៅតាមដងផ្លូវជាច្រើនជាពិសេសច្រកចូលនៃផ្លូវជាតិធំៗ ដែលតភ្ជាប់មកពីបណ្តាខេត្តនានា មកកាន់ រាជធានីភ្នំពេញ នឹងមានការកកស្ទះនៅតាមកន្លែងសំខាន់ៗមួយចំនួន ដោយសារតែប្រជាពលរដ្ឋ កម្មករ-កម្មការិនី នាំគ្នាត្រឡប់មកវិញ ក្រោយពីបុណ្យចូលឆ្នាំបានបញ្ចប់នេះ៕
សូមចូលរួមគោរពច្បាប់ចរាចរណ៍អោយបានតត្រឹមត្រូវទាំងអស់គ្នាផង!