ដូនចាស់ជរាក្រីក្រគ្មានទីពឹង ទាំងអ្នកខ្លះពិកាផងប្រមាណជាង៦ភូមិជាង នៅស្រុកកោះធំ នឹង បានទទួលសង្គហធម៌ ប្រាក់ឧបត្ថម្ភ និង ការស្រង់ព្រះ(ងួតទឹក)យ៉ាងយកចិត្តទុកដាក់។
នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុនវីតាល់បានប្រារព្ធកម្មវិធីសប្បុរសធម៌ធំបែបនេះ។ មូលនិធិ២៥៛វីតាល់ បានផ្សារភ្ជាប់កម្មវិធីសប្បុរសធម៌ជាមួយនិងព្រះពុទ្ធសាសនាដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខ។
ពិធីស្រង់ព្រះនេះ ប្រារព្ធទៅនៅស្រុកកោះធំ ដែលប្រមូលបានដូនចាស់ជរាក្រខ្សត់អាយុជាង៨០ឆ្នាំ ប្រមាណ១២០នាក់ ដែលសព្វថ្ងៃកំពុងរស់នៅយ៉ាងពិបាក ខ្វះមុខខ្វះក្រោយព្រោះគ្មានទីពឹង គ្មានកូនចៅឧបត្ថម្ភ ចំនែកឯដូនចាស់មួយចំនួនទៀតកំពុង ទទឹងរង់ចាំកូនចៅដែលចាកចោលផ្ទះមកផ្ទះវិញក្នុងឱកាសឆ្នាំថ្មី ដើម្បីទទួលបានឧបត្ថម្ភ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ និងការថែទាំពីពួកគេ។
កម្មវិធីស្រង់ព្រះត្រូវបានដូនតាខ្មែរអនុវត្តតាំងតែពីដើមមក ដោយមានជំនឿរថា ជាការធ្វើបែបនេះគឺជាការសន្សំបុណ្យកុសលបានច្រើនក្នុងផ្លូវព្រះពុទ្ធសាសនា ព្រោះចាស់ព្រឹទ្ធិចារ្យគឺប្រៀបាននឹងព្រះរស់សម្រាប់កូនចៅគ្រប់គ្នា។ ដូច្នេះហើយទើបវីតាល់បានពាំនាំមូលនិធិ២៥៛ ចូលរួមក្នុងសទ្ធារដ៏ជ្រះថ្លានេះ ដើម្បីសន្សំបុណ្យកុសលត្រឡប់ទៅអាថិជនវីតាល់វិញ ដែលបានចូលរួមចាប់មគ្គផល ២៥៛ក្នុងការជាវទឹកវីតាល់មួយដប។ វីតាល់ សង្ឃឹមថានឹងទទួលបានការគាំទ្រពីសំណាក់អតិជនទូទាំងប្រទេស ដើម្បីបន្ត គម្រោងនៃកម្មវិធីស្រង់ព្រះនេះជារៀងរាល់ឆ្នាំ នៅតាមបណ្តាតំបន់ដាច់ស្រយាលក្រីក្រដទៃទៀត។
ដោយសាតែមានការគាំទ្រខ្លាំងពីអតិថិជន វីតាល់ ធ្វើឲ្យមូលនិធិ២៥៛របស់វីតាល់មានកញ្ចប់កាន់តែធំ និងដែល នេះជាឱកាសល្អដែលវីតាល់គួរតែពាំនាំបុណ្យកុសលពីកម្មវិធីស្រង់ព្រះនេះ ត្រលប់ជូនដល់អតិថិជនវីតាល់វិញ ឲ្យពួកគាត់បានចាប់មគ្គផលទាំងអស់គ្នាជាមួយវីតាល់។