សាលាឃុំរាធរ ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានត្រូវភ្លើងឆេះបំផ្លាញកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧។ បើតាមគេហទំព័រប៉ូលិសបានបញ្ជាក់ថា សាលាឃុំដែលឆេះដោយសារទុស្សេចរន្តអគ្គិសនីនេះមាន ទំហំ ៧ម៉ែត្រគុណនឹង១២ម៉ែត្រ សង់ពីឈើប្រក់ស័ង្កសី ។
សាលាឃុំរាធរ ត្រូវឆេះខូចខាតទាំងស្រុង រួមទាំងសម្ភារមួយចំនួនរួមមាន៖ ឯកសារសាធារណៈ មួយចំនួន បន្ទះសូឡា១០ផ្ទាំង អាគុយ២ អំពូល៤ កុំព្យូទ័រ១គ្រឿង ម៉ាស៊ីនព្រីន១គ្រឿង ម៉ាស៊ីនថតចម្លង១គ្រឿង តុ៦ កៅអីជ័រ៣០ និងឯកសារមួយចំនួន។
បើយោងតាមគណនីហ្វេសប៊ុក Pen Sangha និង Page Facebook ជាច្រើនទៀតបានបញ្ជាក់ថា នៅក្នុងឃុំរាធរ ស្រុកព្រះស្តេច ខេត្តព្រៃវែង គណបក្សសង្គ្រោះជាតិ (CNRP) ជាអ្នកទទួលបានអាសនៈមេឃុំ នៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ កាលពីថ្ងៃទី០៤ មិថុនា ២០១៧កន្លងមកនេះ៕ (ប្រភពពី ដំណឹងយប់មិញ)