កាលពីព្រឹកថ្ងៃទិី៥ខែមិថុនា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋនាំគ្នានិយាយ “ពេលណាអស់កម្ម”
នេះជាការលើកឡើងរបស់ប្រជាពលរដ្ឋមួយចំនួនដែលធុញទ្រាន់និងនឿយណាយនឹងការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន ខណៈបញ្ហាការស្ទះចរាចរណ៍នេះ មើលទៅសកម្មភាពនិងការខិតខំរបស់អាជ្ញាធរពាក់ព័ន្ឋនឹងជំនាញបច្ចេកទេសហាក់នៅមានកម្រិត និងសកម្មភាពខ្លះ ខ្វះការទទួលខុសត្រូវនោះថែមទៀត ។ បើនិយាយពីការកកស្ទះនៅតាមផ្លូវមួយចំនួន ស្ទើរតែកើតឡើងមិនថារៀងរាល់ថ្ងៃនោះទេ គឺរៀងរាល់ម៉ោងតែម្តង ។
ជាក់ស្តែងកំណាត់ផ្លូវជាតិលេខ៤ចាប់ពីចំណុចរង្វង់មូលចោម ឆ្ពោះមកមុខផ្សារជម្ពូវ័ននិងផ្លូវខ្វែងចំណុចភ្លើងស្តុបបត់ចូលទំនប់កប់ស្រូវ គឺពលរដ្ឋដែលធ្វើដំណើររអ៊ូរទាំរាល់ថ្ងៃ អំពីការកកស្ទះចរាចរណ៍ដោយសារតែកត្តារួមផ្សំជាច្រើនដូចជាការមិនគៅរពច្បាប់ចរាចរណ៍ កត្តាផ្លូវតូចចង្អៀត ការយកចំណីនិងផ្លូវលក់ដូរ ពិសេសរថយន្តប្រភេទយីឌុប និងកុងតឺន័របានបើកឆ្លងកាត់នៅម៉ោងហាមឃាត់របស់សាលារាជធានីភ្នំពេញ ការធ្វើផ្លូវ ដាក់លូ ខ្សែកាបនានា នៅតែបន្តសកម្មភាពគ្មានឈប់ បើមួយធ្វើរួច មួយទៀតមកជីក ពេលមួយកប់រួចរាល់ មួយទៀតមកជីកបន្តកន្ទុយគ្នា ធ្វើឲ្យពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាបអាវុធ អ្នកមានលុយនិងអំណាចមួយចំនួនដែលធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើរៀងរាល់ថ្ងៃលាន់មាត់ថា«ពេលណាអស់កម្ម»៕

(រូបភាពនិងអត្ថបទទាំងស្រុងពី ដំណឹងយប់មិញ)