ធ្លាយចំហាយឧស្ម័នអាម៉ូញ៉ាក់ ប៉ះពាល់ដល់អ្នកជិតខាងនិងអ្នកធ្វើដំណើរ ដោយមានអការះ ផ្សារភ្នែក និងថប់ដង្ហើម តាមបណ្ដោយផ្លូវលេខ៣៧១


រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង៧:០០នាទីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះ នៅចំនុចផ្លូវ៣៧១ ក្នុងសិប្បកម្មផលិតទឹកកក ក្រុមទី១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មានករណីធ្លាយចំហាយឧស្ម័នអាម៉ូញ៉ាក់ បណ្ដាលអោយសាយភាយចំហាយ ឧស្ម័នអាម៉ូញ៉ាក់ចេញមកខាងក្រៅ បណ្ដាល អោយប៉ះពាល់ដល់ ប្រជាពលរដ្ឋ ជិតខាងនិងអ្នកធ្វើដំណើរ ដោយមានអការះ ផ្សារភ្នែក និងថប់ដង្ហើម។ ដោយឡែក ម្ចាស់សិប្បកម្ម រត់គេចខ្លួនបាត់។ ក្នុងហេតុការណ៍នេះមិនបណ្ដាលអោយមាន ជនរងគ្រោះទេ បន្ទាប់ពីមានការអន្តរាគមន៍ បានទាន់ពេលវេលា របស់អាជ្ញាធរមូលដ្ឋាន/សមត្តកិច្ចពាក់ព័ន្ធ។ ដោយប្រើប្រាស់ រថយន្ថ ពន្លត់អគ្គីភ័យ ចំនួន០៧គ្រឿង/ប្រើប្រាស់ទឹកអស់ចំនួន០២គ្រឿង។

បច្ចុប្បន្នទីតាំងកើតហេតុត្រូវបានលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បញ្ជាក់ថា ត្រូវបានសំរេខឲ្យបិទទ្វារ ឈប់អោយប្រកបអាជីវកម្មទៀតហើយ ព្រោះម្ចាស់អាជីវកម្ម គ្មានបច្ចេកទេសគ្រប់គ្រាន់ ហេីយក៏ជាលេីកទី២ហេីយដែលធ្លាយឧស្ម័នបែបនេះ៕