ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ជាសមាជិកពេញសិទ្ធ នៃរាជបណ្ឌិតសភាកម្ពុជា ដោយមាន គោរមងារ ជា "បណ្ឌិតសភាចារ្យ  "



រាជធានីភ្នំពេញ ៖ បេីយោងតាមព្រះរាជ្យក្រឹត្យ ដែលចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ របស់
ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិ ជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋ បូរណ សន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី បានត្រាស់បង្គាប់តែងតាំង ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាសមាជិកពេញសិទ្ធ នៃរាជបណ្ឌិតសភាកម្ពុជា ដោយមានគោរមងារជា បណ្ឌិតសភាចារ្យ   ។ 

(យោងតាមព្រះរាជ្យក្រឹត ដែលចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ)


សូមគោរពជូនពរឯកឧត្តមបណ្ឌិតសភាចារ្យ  សូមមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការកែទម្រង់វិស័យអប់រំ យុវជន និងកីឡានៅកម្ពុជា។