ចំនួនភ្ញៀវចូលទស្សនារមណីយដ្ឋានអង្គរនៅក្នុងខែមិថុនា សរុប ១៤០,៧៦០នាក់ និងថវិកាដែលបានពីការលក់សំបុត្រ បាន ៦,២៥៤,៣៧០ដុល្លារ

ចំនួនភ្ញៀវដែលចូលទស្សនារមណីយដ្ឋានអង្គរនៅក្នុងខែមិថុនា មានចំនួសរុប ១៤០,៧៦០នាក់ និងថវិកាដែលបានមកពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បានចំនួន ៦,២៥៤,៣៧០ដុល្លារអាមេរិក។ ហើយថវិកាដែលបានមកពីការលក់ប័ណ្ណចូលទស្សានានេះ បានបង់ចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ឆា ២៨១,៥២០ដុល្លារ និងបង់ចូលថវិកាជាតិ ៥,៩៧២.៨៥០ដុល្លារអាមេរិក។



បេីយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរបានឲ្យដឹងថា ចំពោះប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលមានតម្លៃ ៣៧ដុល្លារ លក់បានចំនួន ៩៩,២៨៤ ។ ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលមានតម្លៃ ៦២ដុល្លារ លក់បានចំនួន ៤០,៥៤១  និងប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលមានតម្លៃ ៧២ដុល្លារ លក់បានចំនួន ៩៣៥ ។

ចំណែកចំនួនភ្ញៀវទិញ ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ សរុប ១៤០,៧៦០នាក់


ប្រភពពី : BTV Cambodia