ស៊យធំ!​ និស្សិតពេទ្យយោធាម្នាក់ ឆក់កាបូបពីអ្នកដំណើរតាមដងផ្លូវ ត្រូវកម្លាំងនគរបាលបង្ក្រាបបាន, ថ្ងៃនេះបញ្ជូនទៅតុលាការ


រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បាន​ចាប់ខ្លួននិស្សិតពេទ្យយោធាម្នាក់ ក្រោយឆក់កាបូបពីប្រជាពលរដ្ឋ នៅតាមដងផ្លូវ នៅចំណុចមុខក្រសួងការពារជាតិ ផ្លូវសហពន្ធ័រុស្សី សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានបញ្ជាក់ថា នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលរបស់លោក បានបញ្ជូនជនសង្ស័យទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់។

លោកបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនកាលពីម្សិលមិញ ឈ្មោះ ស៊ុត សុធារ៉ា អាយុ២៤ឆ្នាំ មុខរបរជានិស្សិតពេទ្យយោធា ស្នាក់នៅផ្ទះលេខ១១៩ ផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បន្ទាប់ពីចាប់ខ្លួនកម្លាំងនគរបាល បានដកហូតម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BK-8876 ជាមធ្យោបាយធ្វើសកម្មភាព៕ ប្រភពពី Fresh News