នៅក្នុងពិធីបុណ្យសពរបស់លោក អ៊ិត សេដ្ឋា ពិធីករដ៏ល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ CTN នៅក្នុងវត្ត ឧត្តរាវតី្ត (ហៅវត្តគីឡូម៉ែត្រលេខ៦) នៅទល់មុខក្រុមហ៊ុន Coca Cola ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ គេសង្កេតឃើញថា កូនស្រីពៅ របស់លោក បានស្រក់ទឹកភ្នែកឥតឈប់ អង្គុយដុតក្រដាសសែនជូនលោកឪពុក ខណៈកូនប្រុសកណ្តាលរបស់លោក មានសុខភាពកាន់តែចុះខ្សោយផងដែរ។
គួរបញ្ជាក់ផងដែរថា លោក អ៊ិត សេដ្ឋា ពិធីករជើងចាស់ល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ CTN បានទទួលមរណៈភាពកាលពីថ្ងៃអាទិត្យ ទី៤ ខែមិថុនា ២០១៧នេះ នៅមន្ទីពេទ្យមិត្តភាពកម្ពុជាសូវៀត ហៅមន្ទីពេទ្យ រុស្សី ដោយរោគាពាធ បានបន្សល់ទុកកូនស្រីប្រុសចំនួន៣នាក់ រស់នៅទាំងកំព្រាឪពុក៕
ប្រភពពី ៖ Khmer-Note