ចង់​ឲ្យ​លោកធំ​ស្ទះចរាចរណ៍​ម្តង​


មកទល់នឹងម៉ោងជាង១១យប់ហេីយ ថ្ងៃទី​១៨ ​ខែមិថុនា​ ឆ្នាំ​២០១៧នេះ ប្រជាពលរដ្ឋដែល​ធ្វើដំណើរ​ឆ្លងកាត់តាម​កំណាត់​ផ្លូវជាតិ​លេខ​១ និង​ផ្លូវ២៧១ ផ្លូវជុំវិញច្បារអំពៅ ដែលអាចធ្វេីដំណេីរឆ្លងកាត់ទៅផ្លូវឡេីង និងចុះស្ពានព្រះមុនីវង្សថ្មី គឺសុទ្ធ​តែកំពុងជាប់គាំង​ក្នុងការ​កកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង បេីទោះជាមានកម្លាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅជាច្រេីននាក់ នៅជួយសម្រួលចរាចរណ៍នៅតាមគោលដៅតាំងពីព្រឹក ពេលថ្ងៃ ពេលល្ងាច និងទាំងយប់នេះក៏ដោយ។ ​

ងាកទៅមេីលនៅដងផ្លូវវិញ មានរថយន្ត​៤​ជួរ​តម្រៀប​គ្នា​ជា​ជួរ​​ ​ចាប់ពីលើ​កំណាត់​ផ្លូវ២៧១ ច្រមុះជ្រូកក្បាលថ្នល់ រហូតដល់​ក្រោមស្ពាន​អាកាស​ក្បាលថ្នល់ ​និង​រហូតដល់លេីស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ១ម្ដុំផ្សារច្បារអំពៅក៏មាន​រថយន្ត​រាប់រយ​គ្រឿង​ តម្រៀប​គ្នា​កកស្ទះទៅណា​មិន​រួច​ដែរ​។ 

ការកកស្ទះ​ដ៏​គួរ​ឲ្យ​ខឹងសម្បារទាំងយប់ម៉ោង១១ជាងនេះ ​ក៏បាន​ហៀរ​មកដល់​កំណាត់​មហា​វិថី​ព្រះមុនីវង្ស​ក្នុង​ខណ្ឌ​ចំការមន និង​ផ្លូវ​២៧១​។​

​តើ​មាន​ពលរដ្ឋ​ប៉ុន្មាន​ពាន់​នាក់​ដែល​រអ៊ូរទាំក្នុងការ យឺតយ៉ាវ​ទាំងទៅ​ និងត្រលប់មកវិញ គឺកកស្ទះផ្លូវរហូតបែបនេះ ? ទោះជាយ៉ាងណាក៏សូមគោរពអរគុណដល់ថ្នាក់ដឹកនាំ កម្លាំងប្រជាការពារខណ្ឌ និងកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅជាច្រេីននាក់ ដែលខិតខំប្រឹងជួយសម្រួលចរាចរណ៍ នៅតាមគោលដៅ ឆ្លងកាត់ចំណុចដែលកំពុងសាងសង់និងស្ថាបនានៅផ្លូវចុះពីពីស្ពានច្បារអំពៅ និងតាមគោណដៅដែលស្ទះ តាំងពីព្រឹក ពេលថ្ងៃក្ដៅក៏នៅតែចេញមកសម្រួលចរាចរណ៍ និងពេលល្ងាច និងរហូតមកទល់យប់នេះ ពិតអរគុណពួកគាត់ខ្លាំងណាស់ ហេីយក៏មិនងាយស្រួលដែរ។ ​