ជនសង្ស័យ៤នាក់ក្នុងចំនោមគ្នា៥នាក់ ត្រូវបានកម្លាំងល្បាតនៃស្នងការនគរបាលខេត្តកណ្ដាល និងកម្លាំងប៉ុស្ត៍សង្កាត់់តាខ្មៅ ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីធ្វើការឆែកឆេរ ឃើញមានគឿងញៀន១កញ្ចប់ និងជំពាមកៅស៊ូចំនួន​ ០២ដើម​ (មានវិដេអូ)


ករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ក្រុងតាខ្មៅ : កាលពីវេលាម៉ោង​០១:​២០នាទីរំលងអាធ្រាត្រ ថ្ងៃទី២២.០៦.២០១៧​ នៅចំណុចផ្លូវលេខ២១០ ស្ថិតក្នុងភូមិព្រែកសំរោង​ សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនសង្ស័យចំនួន០៥នាក់៖
  1. -ឈ្មោះ​ រុន​ ចំរើន​ ភេទ​ ប្រុស​ អាយុ​ ៣២ឆ្នាំ​ ជនជាតិខ្មែរ​ មានទីលំនៅភូមិ​ ព្រែជើងព្រៃ​ ១​ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល​ មុខរបរលាងម៉ូតូ (ឃាត់ខ្លួន)
  2. ឈ្មោះ​ ផុន​ វិុត​ ភេទ​ប្រុស​ អាយុ​ ២០ឆ្នាំ​ មានទីលំនៅភូមិជើងព្រៃ​ ២​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល​ មុខរបរកម្មកររោងចក្រ (ឃាត់ខ្លួន)
  3. ឈ្មោះ​ ឈិន​ ប៉ាវ​ ភេទ​ ប្រុស​ អាយុ​ ២១​ ឆ្នាំ​ មានទីលំនៅភូមិ​ ជើងព្រៃ​ ១​ ឃុំអំពៅព្រៃ​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល​ មុខរបរ​ កម្មករសំណង់ (ឃាត់ខ្លួន)
  4. ​ឈ្មោះ​ រដ្ឋ​ ធានី​ ភេទប្រុស​ អាយុ​ ១៧​ ឆ្នាំមានទីលំនៅ​ ភូមិជើងព្រៃ​១​ ឃុំអំពៅ​ព្រៃ​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល​ មុខរបរនៅផ្ទះ​ (ឃាត់ខ្លួន)
  5. ៥-ឈ្មោះ​ ទីន​ ភេទ​ប្រុស​ អាយុ​ ១៧ឆ្នាំ​ មានទីលំនៅភូមិតាដោល​ ឃុំអំពៅព្រៃ​ ស្រុកកណ្តាលស្ទឹង​ខេត្ត​កណ្តាល​ មុខរបរមិនពិតប្រាកដ​ (គេចខ្លួន) ។ 
វត្ថុតាងចាប់យករួមមាន ៖ ម្សៅក្រាមសថ្លសង្ស័យសារធាតុញៀន (ម៉ាទឹកកក) ០១កញ្ចប់តូច, ម៉ូតូ​ ០១​ គ្រឿងម៉ាក​ MIO​ ពណ៌ក្រហម​ ពាក់ផ្លាកលេខ​ 1F-1617 ជំពាមកៅស៊ូ​ចំនួន​ ០២​ដើម, លុយរៀលចំនួន​ ១៧០០​ រៀល (មួយពាន់ប្រាំពីររយរៀលគត់), កាបូបស្ពៀយចំហៀងចំនួន​ ០១​ ពណ៌ខ្មៅ និងទូរសព្ទ័ដៃចំនួន​ ០១​ គ្រឿង​ ម៉ាកអិន​ ចុចពិលពណ៍ខៀវ ។

សភាពនៃរឿងហេតុ ៖នៅពេលវេលាកើតហេតុដូចខាងលើកម្លាំងល្បាតនៃស្នងការនគរបាលខេត្តកណ្តាល និងកម្លាំងប៉ុស្តិ៍បានល្បាតមកដល់ចំណុចកើតហេតុខាងលើក៏បានជួបជាមួយជនសង្ស័យកំពុងតែជិះម៉ូតូដោយមានការសង្ស័យកម្លាំងយើងក៏បានធ្វើការឃាត់ធ្វើការឆែកឆេរ​ រកឃើញ​ ថ្នាំញៀនចំនួន​ ០១​ កញ្ចប់តូច​ និងជំពាមកៅស៊ូចំនួន​ ០២ដើម​ បន្ទាប់មកកម្លាំងប៉ុស្តិ៍ក៏បានរាយការណ៍មកកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន​ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចុះទៅសហការហើយក៏បាននាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ​ ដើម្បីធ្វើការសាកសួរ​ និងកសាងសំណុំរឿងតាមនីតិវិធី ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ រុន​ ចំរើនបានឆ្លើយសារភាពថា៖ ថ្នាំញៀនខាងលើពិតជារបស់ខ្លួនមែនដោយខ្លួនបានទិញពីមនុស្សស្រីម្នាក់មិនស្គាល់ឈ្មោះ​នៅចំណុចវាលខ្សាច់​ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ​ ដើម្បីយកមកប្រើប្រាស់​ បន្ទាប់ពីទិញថ្នាំបានហើយខ្លួនក៏បានជិះម៉ូតូត្រលប់មកផ្ទះវិញ​ ពេលដែលមកដល់ចំណុចខាងក្រោយវត្តព្រែកសំរោងម៉ូតូរបស់ខ្លួនបានបែកកង់ខាងក្រោយ​ ហើយខ្លួនក៏បានតេទូរសព្ទ័ទៅរកប្អូនប្រុសឈ្មោះ​ រដ្ឋ​ ធានី​ឲ្យជួយទិញពោះវៀនម៉ូតូ​ ដើម្បីយកមកប្តូរពេលដែលពួកគេមកដល់ក៏កម្លាំងសមត្ថកិច្ចឃាត់ពួកខ្លួនឆែរឆេរតែម្តងទៅ ​។​

ពេលដែលឆែកឆេរឃើញថ្នាំញៀន​ មិត្តភក្រ្ត័ប្អូនរបស់ខ្លួន​ ឈ្មោះ​ ទី​ បានជិះម៉ូតូរត់គេងខ្លួនតែម្តង ។ កន្លងមកពួកគេទាំង​ បួន​ នាក់ធ្លាប់ប្រើប្រាស់ថ្នាំញៀនមានរយៈពេលយូរឆ្នាំមកហើយ​ដោយថ្នាំញៀននេះ គឺទិញពីវាលខ្សាច់រហូត​។ក្រៅពីប្រើប្រាស់ថ្នាំញៀនក្នុងចំណោម ជនសង្ស័យទាំងបួននាក់​ គឺមានជនសង្ស័យម្នាក់ឈ្មោះ​ រុន​ ចំរើន​ ធ្លាប់ជាប់ពន្ធនាគារ​ រយះពេល​ ៧​ ឆ្នាំ​ ៦​ ខែ​ ពីបទ​ប្លន់ម៉ូតូ​ ដែលប្រព្រឹត្តនៅស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល​ ចំណែកជនសង្ស័យ​ បី​ នាក់ទៀតមិនធ្លាប់បានប្រព្រឹត្តបទល្មើស​ លួច​ ឆក់​ ប្លន់​ និង​ ហឹង្សារអ្វីឡើយ។បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។



ប្រភពពី : Eav Chamroeun ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល