មុននេះបន្តិច លោក អុិត សេដ្ឋា បានទទួលមរណៈភាពហើយ! សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង! 

ពិតជាគួរឲ្យអាណិតណាស់ កាលពីព្រឹកមិញនេះលោកពាក់មីបានរៀបរាប់ថា លោកអុិត សេដ្ឋា សន្លប់លែងដឹងខ្លួនហើយ ចំណែកឯក្រុមនាយពាក់មីកំពុងនាំលោកពីផ្ទះ ទៅពេទ្យរុស្សី បច្ចុប្បន្នស្ថានភាពរបស់លោកអុិត សេដ្ឋា ស្ថិតក្នុងសភាពធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យរុស្សី។ លោកពាក់មីបានអំពាវនាវឲ្យបងប្អូនជួយដល់លោក អុិត សេដ្ឋា ផង ។

ដោយហើយមុននេះបន្តិចវេលាម៉ោងប្រហែល ០២:៣០នាទីរសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ លោកពាក់ មី បានចេញវិដេអូមួយទៀតបង្ហោះរៀបរាប់ថា លោកអុិត សេដ្ឋា បានទទួលមរណៈភាពហើយ សូមបងប្អូនទាំងអស់មេត្តាជួយគាត់ទាំងអស់ផង ព្រោះ គាត់នៅសល់ម្តាយចាស់ជរាម្នាក់ និងកូនប្រុសស្រី៣នាក់ ចំណែកភរិយារបស់គាត់នៅស្រុកក្រៅឯណោះ។

គួរបញ្ជាក់ថាកាលពីយប់មិញលោក សាយ រតនៈ បានធ្វើការ Live នៅលើគណនីហ្វេសប៊ុក ដោយលោក អុិត សេដ្ឋា បានធ្វើការរៀបរាប់ថា គាត់មានជម្ងឺគ្រុនពោះវៀនធ្ងន់ធ្ងរ ដោយតម្រូវឲ្យមានការតមអាហារច្រើន ដូចជារបស់រឹង ហឹរ ជាដើម។ អ្វីដែលគួរឲ្យសង្វែកនោះលោក សាយ រតនៈ បានរៀបរាប់ពីស្ថានភាពជីវភាពរបស់លោក អុិត សេដ្ឋា ថាកំពុងតែខ្វះខាតខ្លាំងដើម្បីធ្វើការព្យាបាលជម្ងឺ និងទ្រទ្រង់ជីវភាពដែលមានម្តាយចាស់ជរា និងកូនៗ ដែលសព្វថ្ងៃលោកកំពុងស្នាក់នៅបន្ទប់ជួល ដោយត្រូវមានបន្ទុកច្រើន។
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖
161