រាជធានីភ្នំពេញ ៖ ចោរឆក់ម្នាក់ ក្នុងចំណោមចោរឆក់មួយក្រុមដែលធ្វើសកម្មភាពឆក់អ្នកគ្រូបង្ក្រៀនភាសាចិនកាលពីព្រឹកម៊ិញ បណ្តាលអោយដួលបោកក្បាលធ្ងន់ធ្ងរ ហើយបានស្លាប់ក្រោយបញ្ចូនដល់មន្ទីរពេទ្យឥលូវនេះត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិបឹងកេងកងទី១ ដេញចាប់បានខណៈជនសង្ស័យធ្វើសកម្មភាពឆក់កាបូបម្តងទៀតនៅជិតរង្វង់មូល សម្តេចសង្ឃរាជ ជួន ណាត ហើយជិះរត់ទៅបុករថយន្តមួយគ្រឿង នៅវេលាម៉ោង ១៦៖១០នាទីល្ងាចថ្ងៃទី ២៥ មិថុនា ២០១៧ ស្ថិតនៅសង្កាត់បឹងរាំង តែដោយសារជនសង្ស័យខាងលើនេះធ្វើសកម្មភាពឆក់នៅម្តុំរង្វង់មូលសម្តេចសង្ឃជួន ណាត ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។
គួរបញ្ជាក់ផងដែរថាស្ត្រីចំណាស់ ជាគ្រូបង្រៀន ភាសាចិន ដែលត្រូវ ក្រុមចោរ ឆក់កាបូប បណ្តាលអោយដួល បោកក្បាល កាលពី វេលាម៉ោង ៦:៤៥នាទី ព្រឹកនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុច មុខផ្ទះលេខ ២៦ ផ្លូវលេខ២៣០ ក្រុមទី១៦ ភូមិ៦ សង្កាត់ទឹកល្អក់ ទី៣ ខណ្ឌទួលគោក រាជធានី នៅក្បែរផ្សារ ឃ្លាំងរំសេវ បានទទួលមរណភាព ហើយ។
ជនរងគ្រោះឈ្មោះ សេង អេង ភេទស្រី អាយុ ៦៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀនភាសាចិន សាលាឈុងជឹង ស្នាក់នៅផ្ទះលេខ១៥A ផ្លូវលេខ២៥៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ រងរបួសធ្ងន់ដោយសារ ការដួល ប៉ះទង្គិចក្បាល។
ស្ត្រីចំណាស់ខាងលើបានចេញពីពេទ្យគោលបំណងមកផ្ទះ តែជាអកុសលមិនទាន់ដល់ផ្ទះផងត្រូវអាចោរឆក់ចិត្តឆៅឆក់បានសម្រេចនិងបណ្តាលអោយគាត់ធ្លាក់ពីលើម៉ូតូ បោកក្បាលទៅក្រោយនៅសឡដង្ហើមចង្រិត តែជាអនិច្ចារគាត់បានស្លាប់ពេលបញ្ជួនទៅសង្រោះនៅមន្ទីរពេទ្យរុស្សុី។
បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចសាកសួរនៅប៉ុស្តិនគរបាលបឹងកេងកងទី១ ដើម្បីស្រាវជ្រាវ វែកមុខបក្សពួកយកមមផ្តន្ទាទោសទៅតាមច្បាប់។