រថយន្តឡិចស៊ីសបែកកង់រេចង្កូតក្រឡាប់ធ្លាក់ផ្លូវ នៅតំបន់ចំការដូងប្រេង

ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោង១៨:២០នាទីល្ងាច ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧​នេះ មានគ្រោះថ្នាក់ចរាចរ មួយកើតឡើង នៅចន្លោះគីឡូម៉ែត្រលេខ ១៥៩-១៦០ តំបន់ចំការដូងប្រេង ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

មានរថយន្ត ម៉ាកលុចសុិច RX ៣០០ មួយគ្រឿងពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2H-7250 អ្នកបើកបរ ឈ្មោះ លី គីដេត ភេទប្រុស អាយុ៤៨ឆ្នាំ ជាមន្ត្រីយោធា ខេត្តព្រះសីហនុ មានលំនៅដ្ឋាននៅ ភូមិ១ សង្កាត់១ ក្រុង,ខេត្តព្រះសីហនុ ។

ដែលធ្វើដំណើរមកពីភ្នំពេញ លុះមកដល់ចំណុចខាង លើដោយរថយន្តមានល្បឿនលឿននិង បែកកង់ខាងឆ្វេង ក៏បណ្តាលអោយក្រឡាប់ទៅខាងឆ្វេងដៃ តែមិនបណ្តាលអោយមនុស្ស រងរបួសឡើយ។ ក្រោយមករថយន្តត្រូវបានម្ចាស់ជួល រថយន្តមកស្ទូចយកទៅធ្វើការ ជួសជុល នៅខេត្តព្រះសីហនុ ។ ប្រភពពី នាយកដ្ឋានផ្សព្វផ្សាយអប់រំ