តេីប្រិយមិត្តណាខ្លះដែលបានស្គាល់លោកពូ ហោ ម៉ៅ?
ដោយសារតែសីលធម៍ដ៏គួរអោយគោរពរបស់ពូម៉ៅ ធ្វេីអោយអ្នកធ្វេីដំណេីរឆ្លងកាត់សរសេីតៗគ្នាមិនដាច់ពីមាត់ រហូតដល់អជ្ញាធរខណ្ឌមានជ័យបានឲ្យគាត់ធ្វេីជាប្រជាការពារ ដ៏គួរអោយគោរពទៀតផង។
ក្រោយមករួបគាត់ក៏បានទៅសម្រួលចរាចរណ៍ នៅមុខវត្តចាក់អង្រែក្រោមវិញម្តង ទោះជារូបគាត់ស្ថិតក្នុងការមានជំងឺស្លាប់មួយចំហៀងខ្លួនក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះប្រពន្ធរបស់គាត់ក៏មានជំងឺស្លាប់មួយចំហៀងខ្លួនដេកនៅតែផ្ទះ ទៅណាមិនរួចដោយទីពឹងតែលោកម្នាក់តែប៉ុណ្ណោះ ដោយបច្ចុប្បន្ននៅមុខវត្តចាក់អង្រែមានភ្លេីងស្តុបនិងប៉ូលីសចរាចរណ៍ម្នាក់ទៀតជួយសម្រួលចរាចរណ៍ហេីយ លោកពូ ហោ ម៉ៅ បានទៅសម្រួលចរាចរណ៍នៅចំណុចស្ទះចរាចរណ៍និងចង្អៀតខ្លាំងពិបាកធ្វេីដំណេីរ ខាងមុខផ្សារក្រមួនច្រកចូលទួលតាខូយ ជិតមជ្ឈមណ្ឌលម៉ូឌែន២ ភូមិព្រែកតាឡុង ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យវិញ។