វេលាម៉ោងជាង១១យប់មិញថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ១ និងផ្លូវ២៧១ ផ្លូវជុំវិញច្បារអំពៅ ដែលអាចធ្វេីដំណេីរឆ្លងកាត់ទៅផ្លូវឡេីង និងចុះស្ពានព្រះមុនីវង្សថ្មី គឺសុទ្ធតែកំពុងជាប់គាំងក្នុងការកកស្ទះចរាចរណ៍យ៉ាងខ្លាំង បេីទោះជាមានកម្លាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅជាច្រេីននាក់ នៅជួយសម្រួលចរាចរណ៍នៅតាមគោលដៅតាំងពីព្រឹក ពេលថ្ងៃ ពេលល្ងាច និងទាំងយប់នេះក៏ដោយ។
ងាកទៅមេីលនៅដងផ្លូវវិញ មានរថយន្ត៤ជួរតម្រៀបគ្នាជាជួរ ចាប់ពីលើកំណាត់ផ្លូវ២៧១ ច្រមុះជ្រូកក្បាលថ្នល់ រហូតដល់ក្រោមស្ពានអាកាសក្បាលថ្នល់ និងរហូតដល់លេីស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ១ម្ដុំផ្សារច្បារអំពៅក៏មានរថយន្តរាប់រយគ្រឿង តម្រៀបគ្នាកកស្ទះទៅណាមិនរួចដែរ។ ការកកស្ទះដ៏គួរឲ្យខឹងសម្បារទាំងយប់ម៉ោង១១ជាងនេះ ក៏បានហៀរមកដល់កំណាត់មហាវិថីព្រះមុនីវង្សក្នុងខណ្ឌចំការមន និងផ្លូវ២៧១។
តើមានពលរដ្ឋប៉ុន្មានពាន់នាក់ដែលរអ៊ូរទាំក្នុងការ យឺតយ៉ាវទាំងទៅ និងត្រលប់មកវិញ គឺកកស្ទះផ្លូវរហូតបែបនេះ ? ទោះជាយ៉ាងណាក៏សូមគោរពអរគុណដល់ថ្នាក់ដឹកនាំ កម្លាំងប្រជាការពារខណ្ឌ និងកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅជាច្រេីននាក់ ដែលខិតខំប្រឹងជួយសម្រួលចរាចរណ៍ នៅតាមគោលដៅ ឆ្លងកាត់ចំណុចដែលកំពុងសាងសង់និងស្ថាបនានៅផ្លូវចុះពីពីស្ពានច្បារអំពៅ និងតាមគោណដៅដែលស្ទះ តាំងពីព្រឹក ពេលថ្ងៃក្ដៅក៏នៅតែចេញមកសម្រួលចរាចរណ៍ និងពេលល្ងាច និងរហូតមកទល់យប់នេះ ពិតអរគុណពួកគាត់ខ្លាំងណាស់ ហេីយក៏មិនងាយស្រួលដែរ។
រីឯមូលហេតុនោះគឺកំពុងស្ថាបនាផ្លូវ ៕