អគារសាលាខណ្ឌមានជ័យថ្មី ចាប់ផ្តើមដំណើរការបម្រើសេវាជូនប្រជាពលរដ្ឋហេីយ!

រាជធានីភ្នំពេញ ៖ អាគាររដ្ឋបាលសាលាខណ្ឌមានជ័យថ្មី បានចាប់ផ្តើមដំណើរការបម្រើសេវាជូនប្រជាពលរដ្ឋ ហើយ។ដូច្នេះសូមបងប្អូនប្រជាជនមកទទួលសេវានៅរដ្ឋបាលខណ្ឌមានជ័យថ្មីនេះ ក្នុងទំនាក់ទំនងការងារនៅសេវ៉ាតម្រូវការផ្សេងៗទៀត។

អាគារសាលាខណ្ឌមានជ័យថ្មីនេះស្ថិតនៅលើទីតាំងមួយកន្លែង ក្នុងតំបន់ផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញដោយចូលទៅតាមច្រកផ្លូវក្រាលក្រួសក្រហមកែងនឹងផ្លូវ៦០ម៉ែត្រ ដោយចេញពីត្រង់ច្រមុះជ្រូកក្បាល់ថ្នល់ តាមផ្លូវ៦០ម៉ែត្រ ចំងាយប្រហែល ២ទៅ៣ គីឡូម៉ែត្ររួចបទឆ្វេងដៃចូលតាមច្រកផ្លូវក្រាលក្រួសក្រហមទៅនឹងឃើញអគារសាលាខណ្ឌមានជ័យថ្មីហើយ។

លោក ឡុុង ង៉ែត អភិបាលរងខណ្ឌមានជ័យ ក៏បានសូមធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាជន ឬបណ្ដាក្រុមហ៊ុនសហគ្រាសឯកជននានាដែលមានបំណងចង់មកទំនាក់ទំនងការងារនៅសាលាខណ្ឌមានជ័យថ្មីនោះសូមអញ្ជើញមកតាមការរៀបរាប់ខាងលើនេះនឹងបានឃើញហើយ។ លោកអភិបាលរងខណ្ឌបន្តទៀតថានៅសាលាខណ្ឌមានជ័យថ្មីនេះដោយថ្នាក់ដឹកនាំខណ្ឌនឹងអភិបាលរងខណ្ឌតាមជំនាញនិមួយៗព្រមទាំងប្រធាន អនុប្រធានការិយាល័យតាមជំនាញ មន្ត្រីរាជការសាលាខណ្ឌនៅបម្រើការងារឬរង់ចាំបម្រើការងារក្នុងការបំពេញបែបបទតាមផ្នែកនិមួយៗនៅសាលាខណ្ឌជូនដល់ប្រជាជនជានិច្ចតាមពេលម៉ោងរដ្ឋបាលចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង១១នឹងពេលរសៀលចាប់ពីម៉ោងពីម៉ោង២ដល់ម៉ោង៥ល្ងាចជារៀងរាល់ថ្ងៃលើកលែងតែថ្ងៃសៅរ៍នឹងថ្ងៃអាទិត្យដែលជាថ្ងៃឈប់សម្រាកពីការងាររបស់មន្ត្រីរាជការសាលាខណ្ឌមានជ័យរាជធានីភ្នំពេញ។

ជាមួយគ្នានេះដែរលោកសុត សុវណ្ណប្រធានការិយាច្រកចេញ ចូលតែមួយនៃសាលាខណ្ឌមានជ័យបាននិយាយប្រាប់គេហទំព័រភ្នំពេញរីផតធ័រកាលពីព្រឹកថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៧នេះតាំងពីនៅសាលាខណ្ឌចាស់ជិតផ្សារចាក់អង្រែនឹងមកសាលាខណ្ឌនៅទីតាំងថ្មីនេះនៅជិតផ្លូវ៦០ម៉ែត្រនេះនៅតែមានសន្ទុះប្រជាជនគាត់មកទំនាក់ទំនងការងារនៅសេវ៉ាតម្រូវការរបស់ពួកគាត់ច្រើនពិសេសធ្វើស្លាកលេខម៉ូតូនឹងសេវ៉ាតម្រូវផ្សេងៗឯទៀត៕