មានប្រិយមិត្តណាខ្លះ ស្គាល់លោកពូ ហោ ម៉ៅ? បច្ចុប្បន្នគាត់ជួយសម្រួលចរាចរណ៍ នៅចាក់អង្រែក្រោម ជិតមជ្ឈមណ្ឌលម៉ូឌែន២


តេីប្រិយមិត្តណាខ្លះដែលបានស្គាល់លោកពូ ហោ ម៉ៅ?​


លោកពូម៉ៅ​ កាលពីឆ្នាំ២០១៦​ រូបគាត់តែងតែងើបពីព្រលឹមដោយធ្វើដំណើរពីផ្ទះនៅក្រោយយឿត្រី ទល់មុខផ្សារអំពៅ សង្កាត់ច្បារអំពៅ ដើម្បីមកសម្រួសចរាចរណ៍នៅផ្លូវវេងស្រេង ត្រង់ចំណុចលូប្រាំ​ ដោយមិនខ្លាចហត់នឿយ​ ទោះក្តៅរងារឬភ្លៀងក៏ដោយ ដេីម្បីចិញ្ចេីមក្រុមគ្រួសារជាពិសេសប្រពន្ធរបស់លោកពូ ដែលមានជំងឹស្លាប់មួយចំហៀងខ្លួនដ៏គួរអោយអាណិតនោះ។



ដោយសារតែសីលធម៍ដ៏គួរអោយគោរពរបស់ពូម៉ៅ ធ្វេីអោយអ្នកធ្វេីដំណេីរឆ្លងកាត់សរសេីតៗគ្នាមិនដាច់ពីមាត់ រហូតដល់អជ្ញាធរខណ្ឌមានជ័យបានឲ្យគាត់ធ្វេីជាប្រជាការពារ ដ៏គួរអោយគោរពទៀតផង។


 ក្រោយមករួបគាត់ក៏បានទៅសម្រួលចរាចរណ៍ នៅមុខវត្តចាក់អង្រែក្រោមវិញម្តង ទោះជារូបគាត់ស្ថិតក្នុងការមានជំងឺស្លាប់មួយចំហៀងខ្លួនក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះប្រពន្ធរបស់គាត់ក៏មានជំងឺស្លាប់មួយចំហៀងខ្លួនដេកនៅតែផ្ទះ ទៅណាមិនរួចដោយទីពឹងតែលោកម្នាក់តែប៉ុណ្ណោះ ដោយបច្ចុប្បន្ននៅមុខវត្តចាក់អង្រែមានភ្លេីងស្តុបនិងប៉ូលីសចរាចរណ៍ម្នាក់ទៀតជួយសម្រួលចរាចរណ៍ហេីយ លោកពូ ហោ ម៉ៅ បានទៅសម្រួលចរាចរណ៍នៅចំណុចស្ទះចរាចរណ៍និងចង្អៀតខ្លាំងពិបាកធ្វេីដំណេីរ ខាងមុខផ្សារក្រមួនច្រកចូលទួលតាខូយ ជិតមជ្ឈមណ្ឌលម៉ូឌែន២ ភូមិព្រែកតាឡុង ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យវិញ។​