រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានការរិះគន់ពីប្រជាពលរដ្ឋជាច្រេីនថា មានបទល្មេីសចោរកម្មកេីតឡេីងញឹកញ៉ាប់ពេកក្នុងទីក្រុងភ្នំពេញយេីងសព្វថ្ងៃនេះ ទេីបសង្កេតឃេីញថា នៅម៉ោង២០:០០យប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយលោក ហៀក ចាន់លាង អភិបាលរងខណ្ឌ៧មករា តំណាង លោក លីម សុភា អភិបាល នៃគណះអភិបាលខណ្ឌ៧មករា បានចុះត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមគោលដៅផ្លូវលេខ ២៧៤ ខាងមុខវត្តមហាមន្ត្រី ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
កំលាំងចូលរួមសរុបចំនួន ៦៥នាក់៖
- លោក អភិបាលរងខណ្ឌ
- ប៉ូលីស ៣៥នាក់ - ប៉េអឹម ១០នាក់
- ប្រជាការពារខណ្ឌ ២០នាក់។
សូមក្រាបគោរពស្នេីរសុំទៅកាន់ខណ្ឌទាំង១១ផ្សេងទៀត មេត្តាដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះឡេីងវិញផង!
និងទទូចស្នេីអោយមានការដាក់កម្លាំងល្បាតក្នុងមូលដ្ឋានឲ្យបានច្រេីនផង ដេីម្បីជួយអន្តរាគមន៍រាល់បទល្មេីសចោរឆក់ដែលកេីតឡេីងញឹកញ៉ាប់ទាំងថ្ងៃទាំងយប់នេះ! ដោយការគោរព
ដោយពិភពចែករំលែក ប្រភពពី សាលាខណ្ឌ៧មករា