រាជធានីភ្នំពេញ ៖ ក្នុងចំណោមនុស្ស២នាក់ដែលតែងតែសម្រួលចរាចរណ៍តាមដងផ្លូវសាធារណះរវាងលោកពូម៉ៅ ដែលជាសន្តិសុខ និងលោកk01 ជាអ្នកសាព័ត៌មាន តើក្នុងដួងចិត្តរបស់បងប្អូនដែលតែងតែឃើញសកម្មភាពរបស់ពួកគាត់ការសម្រួលចរាចរណ៍តាមផ្លូវនិងពេញចិត្តមួយណាដែរ?
លោកពូម៉ៅ កាលពីឆ្នាំ២០១៦ រូបគាត់តែងតែងើបពីព្រលឹមដោយធ្វើដំណើរពីផ្ទះនៅក្រោយយឿត្រី ទល់មុខផ្សារអំពៅ សង្កាត់ច្បារអំពៅ ដើម្បីមកសម្រួសចរាចរណ៍នៅផ្លូវវេងស្រេង ត្រង់ចំណុចលូប្រាំ ដោយមិនខ្លាចហត់នឿយ ទោះក្តៅរងារឬភ្លៀងក៏ដោយ ដេីម្បីចិញ្ចេីមក្រុមគ្រួសារជាពិសេសប្រពន្ធរបស់លោកពូ ដែលមានជំងឹស្លាប់មួយចំហៀងខ្លួនដ៏គួរអោយអាណិតនោះ។ ដោយសារតែសីលធម៍ដ៏គួរអោយគោរពរបស់ពូម៉ៅ ធ្វេីអោយអ្នកធ្វេីដំណេីរឆ្លងកាត់សរសេីតៗគ្នាមិនដាច់ពីមាត់ រហូតដល់អជ្ញាធរខណ្ឌមានជ័យបានឲ្យគាត់ធ្វេីជាប្រជាការពារ ដ៏គួរអោយគោរពទៀតផង។ ក្រោយមករួបគាត់ក៏បានទៅសម្រួលចរាចរណ៍ នៅមុខវត្តចាក់អង្រែក្រោមវិញម្តង ទោះជារូបគាត់ស្ថិតក្នុងការមានជំងឺស្លាប់មួយចំហៀងខ្លួនក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះប្រពន្ធរបស់គាត់ក៏មានជំងឺស្លាប់មួយចំហៀងខ្លួនដេកនៅតែផ្ទះ ទៅណាមិនរួចដោយទីពឹងតែលោកម្នាក់តែប៉ុណ្ណោះ ដោយបច្ចុប្បន្ននៅមុខវត្តចាក់អង្រែមានភ្លេីងស្តុបនិងប៉ូលីសចរាចរណ៍ម្នាក់ទៀតជួយសម្រួលចរាចរណ៍ហេីយ លោកពូ ហោ ម៉ៅ បានទៅសម្រួលចរាចរណ៍នៅចំណុចស្ទះចរាចរណ៍និងចង្អៀតខ្លាំងពិបាកធ្វេីដំណេីរ ខាងមុខផ្សារក្រមួនច្រកចូលទួលតាខូយ ភូមិព្រែកតាឡុង ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យវិញ។
ចំណែកលោកk01វិញលោកជាក្រុមអ្នកសាព័ត៌មានមនុស្សធម៍ ហើយតែតែងសម្រួលចរាចរណ៍ក៏ដូចជាហាមឃាត់យានយន្តដែលតែងតែបើកបរបញ្ច្រាស់ផ្លូវ មិនត្រឹមតែប៉ុណ្ណោះលោកបានព្យាយាមអោយអ្នកដែលបើកបរបញ្ច្រាស់និយាយតាមពួកគាត់អោយទទួលកំហុសដែលខ្លួនបានធ្វើជាសាធារណះ។
ជាក់ស្តែងនៅរសៀលថ្ងៃទី៦ខែមិថុនា ឆ្នាំ២០១៧ ក្រុមលោកk01 បានដាក់គោលដៅហាមឃាត់យានយន្តដែលជិះបញ្ច្រាសផ្លូវនៅមុខផ្សារហ្សិនជូរី និងឃាត់ក្មេងស្រីម្នាក់ហើយបង្ខំអោយនិយាយតាមខ្លួននូវអ្វីដែលនាងធ្វើខុស។ លុះនៅថ្ងៃទី៩ខែដដែលកម្លាំងនគរបាលបានចុះធ្វើការផ្អាកក្រុុមK01 កុំអោយធ្វើចរាចរណ៍តទៅទៀតព្រោះមិនមែនជាតួនាទី។
ដូចនេះតើបងប្អូនយល់យ៉ាងណាចំពោះលោកពូម៉ៅ និងលោកk01 សម្រាប់ការសម្រួលចរាចរណ៍?