មួយរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាយើងមានការប្រើប្រួលច្រើន ទាំងវប្បធម៌ សិល្បះ ប្រពៃណី ទំនៀមទំលាប់ បច្ចេកវិទ្យា សេដ្ឋកិច្ច នយោបាយ -ល-។ បើយើងសម្លឹងទៅមើលការប្រែប្រួលផ្នែកសិល្បះ ប្រពៃណី និងបច្ចេកវិទ្យាវិញ យើងឃើញថាមានការប្រែប្រួលច្រើនខ្លាំងណាស់ ដូចជាការតុបតែងខ្លួនរបស់យុវវ័យ បទចម្រៀងសម្រាប់រាំលេងកំសាន្ត ការផលិតខ្សែភាពយន្ត និងការនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម Facebook ជាដើម។ ជាក់ស្តែងយើងឃើញថា យុវវ័យសព្វថ្ងៃនេះកំពុងតែពេញនិយមខ្លាំងណាស់នូវបទចម្រៀង Remix និងការស្លៀកពាក់ តែងខ្លួនបែប «បែកស្លុយ» ដែលខុសប្លែកស្រលះពីកាលប្រហែល៥ឆ្នាំមុន ដោយកាលនោះយុវវ័យពុំទាន់ស្គាល់ថាអ្វីគឺ «បែកស្លុយ» នៅឡើយទេ។
«បែកស្លុយ» ពាក្យនេះពុំមាននៅក្នុងវចនានុក្រមភាសាខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ឡើយ។ ពាក្យនេះទើបតែត្រូវបានគេចាប់ផ្តើមប្រើប្រាស់ប្រហែលជាក្នុងឆ្នាំ២០១៣តែប៉ុណ្ណោះ ហើយយើងខ្ញុំពុំអាចរកឃើញថាអ្នកណាជាអ្នកចាប់ផ្តើមប្រើប្រាស់ ឬរកឃើញពាក្យនេះមុនគេនោះឡើយ។ បើតាមប្រភពពីមហាជនមួយចំនួនធំបាននិយាយថា ពាក្យនេះគឺកើតចេញមកពីក្រុមយុវវ័យក្មេងៗស្ទាវដែលចូលចិត្តដើរលេងច្រើន ហើយបន្ទាប់មកក៍ត្រូវបានសាយភាយចេញមកប្រើប្រាស់ពេញសង្គមខ្មែរតែម្តងទៅ។ ពាក្យ «បែកស្លុយ» នេះដែរ ត្រូវបានគេប្រើប្រាស់ក្នុងន័យហៅទៅលើក្រុមក្មេងស្ទាវណាដែលតែងតែចូលចិត្ត ដើរលេងច្រើន គេចរៀនមិនចូលសាលា ចូលឌីស្កូក្លឹប ដើរដាច់យប់ មិនចូលផ្ទះ ប្រើប្រាស់ថ្នាំញៀន ទំនើង ផឹកស្រា ពពាក់ពពូនស្រីប្រុស គ្មានសីលធម៌ ...ល...។
មានមតិមហាជនមួយចំនួនធំបាននិយាយថា ពួកក្រុមក្មេងទំនើង ឬក្រុមក្មេងបែកស្លុយទាំងអស់នេះហើយ ដែលគឺជាមេរោគមួយកំពុងបំពុលសង្គមខ្មែរយើងសព្វថ្ងៃ។ តើការនិយាយបែបនេះ ត្រឹមត្រូវដែរឬទេ? ឥលូវនេះយើងធ្វើការវិភាគ និងពិចារណាទាំងអស់គ្នា។
ទី១. តើករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ភាគច្រើនកើតចេញពីក្រុមមនុស្សប្រភេទណា? បើយោងតាមការចុះផ្សាយរបស់កាសែតនានា និងរបាយការណ៍របស់សមត្ថកិច្ច គឺភាគច្រើនកើតចេញពីពួកក្រុមក្មេងទំនើង (បែកស្លុយ) ច្រើនជាងគេ។
ទី២. តើករណីចាប់រំលោភផ្លូវភេទ និងលួងលោមរួមភេទជាមួយក្មេងមិនទាន់គ្រប់អាយុ តែងតែបង្កឡើងដោយបុគ្គលប្រភេទណាខ្លះ? បើយោងតាមការចុះផ្សាយរបស់កាសែតនានា និងរបាយការណ៍របស់សមត្ថកិច្ច គឺភាគច្រើនកើតចេញពីពួកក្រុមក្មេងទំនើង (បែកស្លុយ) ច្រើនជាងគេ ព្រោះក្រោយពេលដែលពួកគេសេពគ្រឿងញៀនរួច ពួកគេតែងតែមានអារម្មណ៍ចំណង់ផ្លូវភេទខ្លាំង។ ជាពិសេសនៅពេលដែលពួកគេប្រុសស្រីសេពគ្រឿងញៀននៅក្នុងផ្ទះសំណាក់រួមគ្នា ពួកគេអាចនឹងប្រព្រឹត្តរឿងអសិលធម៌ជាច្រើនរូបភាព។
ទី៣. តើករណីចោរកម្ម លួច ឆក់ ប្លន់ តែងតែប្រព្រឹត្តដោយបុគ្គលប្រភេទណាខ្លះ? បើយោងតាមការចុះផ្សាយរបស់កាសែតនានា និងរបាយការណ៍របស់សមត្ថកិច្ច គឺភាគច្រើនកើតចេញពីពួកក្រុមក្មេងទំនើង (បែកស្លុយ) ច្រើនជាងគេ ព្រោះពួកគេហ៊ានប្រព្រឹត្តរឿងគ្រប់បែបយ៉ាងទាំងអស់ នៅពេលដែលពួកគេគ្មានលុយទិញគ្រឿងញៀនដើម្បីប្រើប្រាស់។ ម៉្យាងទៀតយើងអាចសង្កេតមើលតាមការតុបតែងខ្លួន របស់ជនសង្ស័យនានាដែលប៉ូលិសបានចាប់ខ្លួន ថាតើពួកគេតែងតែចូលចិត្តស្លៀកពាក់បែបណា?
ទី៤. នៅពេលដែលមានកម្មវិធីបុណ្យផ្សេងៗ គេតែងតែឃើញក្រុមក្មេងទំនើង (បែកស្លុយ) ដេញវាយ គាប់ចាក់គ្នាពាសវាលពាសកាល ហាក់បីដូចជាគ្មានកោតខ្លាចនណាឡើយ។
ទី៥. បើយើងនិយាយពីក្មេងស្រីៗវិញ នៅពេលដែលពួកគាត់សេពគប់មិត្តភក្តិជាមួយក្រុមក្មេងបែកស្លុយ ពួកគាត់ងាយនឹងទទួលការអូសទាញខ្លាំងណាស់។ ពួកគាត់អាចប្រឈមនឹងបញ្ហាអស់ព្រហ្មចារី លែងស្តាប់ដំបូន្មានឪពុកម្តាយ លែងខិតខំរៀន ប្រើប្រាស់គ្រឿងញៀន ខូចអនាគត…។ មិនត្រឹមតែប៉ុណ្ណោះ វាក៍ជាផ្នែកមួយធ្វើអោយសីលធម៌សង្គមខ្មែរធ្លាក់ចុះផងដែរ។
មិនមែនមានតែ៥ចំណុចខាងលើនេះឡើយ គឺនៅមានច្រើនចំណុចទៀតដែលយើងពុំបានលើកយកមកនិយាយ។ ឥលូវនេះក្រោយពីយើងលើកយកចំណុចមួយចំនួនមកធ្វើការវិភាគ និងពិចារណាហើយ តើអ្នកយល់ដូចម្តេចដែរចំពោះក្រុមក្មេង«បែកស្លុយ»? តើពួកគេគឺជាមេរោគបំពុលសង្គមខ្មែរយើង ដូចដែលមហាជនមួយចំនួនបាននិយាយដែរឬទេ? ហើយតើអ្នកចូលចិត្តការតុបតែងខ្លួនបែប«បែកស្លុយ» និងចូលចិត្តក្មេង«បែកស្លុយ»ដែរឬទេ?
សម្រួលកែសម្រួលដោយ ពិភពចែករំលែក - ប្រភពខ្លឹមសារដើម Khmershow
តោះ..! សូមបញ្ចេញមតិម្នាក់បន្តិចៗទាំងអស់គ្នា។

ទស្សនារូបភាពខាងក្រោម :