មនុស្សប្រុស​ស្រី​២​នាក់​ ត្រូវ​កង​កម្លាំង​អាវធុ​ហត្ថ​ ឃាត់​ខ្លួន

រាជធានីភ្នំពេញ ៖ ជន​សង្ស័យ​ប្រុស​ស្រី​២​នាក់​ ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ឃាត់​ខ្លួន​ភ្លាម​ៗ​បន្ទាប់​ពី​ឈរ​លក់​សារ​ធាតុ​ញៀន​នៅ​តាម​បណ្ដោយ​ផ្លូវ​រថ​ភ្លើង (រោង​ចក្រ​ឆ្នាំង) និង​ដក​ហូត​សារ​ធាតុ​ញៀនចំនួន​២៩​កញ្ចាប់ ប្រតិបត្តិ​ការណ៍​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​រថ​ភ្លើង រោង​ចក្រ​ឆ្នាំង ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ ។ 


ជន​សង្ស័យ​ប្រុស​ស្រី​ទាំង​២ មាន​ឈ្មោះ ទី១ រឿន សុខ​ខេង អាយុ​៣៥​ឆ្នាំ ភេទ​ប្រុស ស្នាក់​នៅ​រោង​ចក្រ​ឆ្នាំង សង្កាត់​បឹង​កក់​២ ខណ្ឌ​ទួល​គោក មុខ​របរ​មិន​ពិត​ប្រាកដ ដក​ហូត​បាន​សារ​ធាតុ​ញៀន​បាន​ចំនួន​៩​កញ្ចាប់​តូច ។



ចំណែក​នារី​សង្ស័យ​មាន​ឈ្មោះ ចាន់ ស្រីមាស ភេទ​ស្រី អាយុ​១៣​ឆ្នាំ ស្នាក់​នៅ​ចំណុច​រោង​ចក្រ​ឆ្នាំង ស្ថិត​ក្នុង​សង្កាត់​បឹង​កក់២ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ។ តាម​ប្រភព​ព័ត៌មាន​បាន​អោយ​ដឹង​ថា នៅ​មុន​ពេល​ចុះ​ប្រតិ​បត្តិ​ការណ៍​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ រហូត​ឈាន​ដល់​ការ​ចុះ​ប្រតិបត្តិ​បង្រ្កាប់​ជាក់​ស្ដែង ឃាត់​ខ្លួន​បាន​ជន​សង្ស័យ​ប្រុស​ស្រី​២​នាក់ នៅ​ចំណុច​ផ្លូវ​រថ​ភ្លើង រោង​ចក្រ​ឆ្នាំង ស្ថិត​ក្នុង​សង្កាត់​បឹង​កក​ក់​២ ខណ្ឌ​ទួល​គោក ដោយ​ដក​ហូត​សារ​ធាតុ​ញៀន​សរុប​បាន​ចំនួន​២៩​កញ្ចាប់​តូច ។

បច្ចុប្បន្ន​ជន​សង្ស័យ​ប្រុស​ស្រី​ទាំង​២​នាក់​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថ ខណ្ឌ​ទួល​គោក​យក​មក​សួរ​នាំ និង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន នៅ​មូល​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ទួល​គោក ដើម្បី​កសាង​សំណុំ​រឿង​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់៕ ​ប្រភពពី ដំណឹងយប់មិញ