រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៧វេលាម៉ោង១០និង១០នាទីព្រឹកម្តុំរោងចក្រឆ្នាំង ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោកកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយប៉ុស្តីបឹងកក់ទី២ ចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យជាអនីតិជនពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន៤១កញ្ចប់ថង់តូច ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើជាអនីតិជនឈ្មោះ គឹម ឈុនលី ភេទប្រុស អាយុ ១១ឆ្នាំស្នាក់នៅពុំពិតប្រាកដ ស្រុកកំណើតខេត្តព្រៃវែង ដកហូតក្រាមពណ៌សថ្លាចំនួន៤១កញ្ចប់តូច ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕
ប្រភពពី ដំណឹងយប់មិញ