បុរសម្នាក់ឈ្លោះ​​ប្រកែក​​​ជា​មួយ​​ប្រពន្ធ​​​ ​សម្រេច​​ចិត្ដ​​ចងក​សម្លាប់​ខ្លួន

រាជធានីភ្នំពេញ ៖ ​ជន​ជាតិ​វៀត​ណាម​ម្នាក់​បាន​ធ្វើ​អត្ដ​ឃាត​ដោយ​ចង​ក​សម្លាប់​ខ្លួន​ឯង​នៅ​ក្នុង​បន្ទាប់​ខា​រ៉ា​អូ​ខេ​បង្ក​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧​ខែ​មិថុនា​ឆ្នាំ​២០១៧​ស្ថិត​នៅ​ក្នុង​បន្ទាប់​ខា​រ៉ា​អូ​ខេ​មួយ​កន្លែង​ដែល​មាន​យី​ហោ គ្រួសារ MY​Love​169​​​ ផ្លូវ​លេខ​13 ជាន់​2 បន្ទាប់​៨ សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌ​ដូន​ពេញ ។

ជន​ជាតិ​វៀត​ណាម​ដែល​ចង​ក​មាន​ឈ្មោះLAI THAIHIEU អាយុ​៣២​ឆ្នាំ មុខ​របរ​ចុង​ភៅ ហាង​ស្នាក់​នៅ​ក្បែរ​កន្លែ​ង​កើត​ហេតុ មានប្រពន្ធ៣នាក់ ។  យោង​តាម​សាក្សី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​បុរស​ជា​ជន​ជាតិ​វៀត​ណាម​នោះ​បាន​ឈ្លោះ​ប្រកែក​ជា​មួយ​ដើម​និង​ខឹង​ប្រពន្ធ​ដេញ​ចេញ​ពី​ផ្ទះ​មិន​ត្រូវ​គ្នា​ផង បុរស​ជន​ជាតិ​វៀត​ណាម​សមេ្រច​ចិត្ត​ចងក​សម្លាប់​ខ្លួន​ខាង​លើ​នេះ​​តែ​ម្ដង លុះ​មក​ដល់​ម៉ោង​កើត​ហេតុ​ទើប​មាន​អ្នក​ឡើង​ទៅ​ឃើញ​បង្ក​កា​ភ្ញាក់​ផ្អើល​តែ​ម្ដង ។ 
ក្រោយ​ពេល​កើត​ហេតុ​ម្ចាស់​ខារ៉ាអូខេ​បាន​ទាក់​ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ខាង​កោសល្យ​វិច័យ​ឲ្យ​មិន​ពិនិត្យ​លើ​សាក​សព​យ៉ាង​ល្អិត​ល្អន់​បំផុត​បាន​ហើយ​ បាន​សន្និ​ដ្ឋាន​ថា បុរស​ជន​ជាតិ​វៀត​ណាម​ពិត​ជា​បាន​ចង​ក​សម្លាប់​ខ្លួន​ឯង​ពិត​ប្រាក​ដ​មែន សាក​សព​ត្រូវ​សមត្ថកិច្ច​ប្រគល់​ជូន​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕
ប្រភពពី : ដំណឹងយប់មិញ