លោកគ្រូ ស្រី ស៊ីយ៉ារិទ្ធិ ដែលជាសិល្បករផ្នែកហ្គីតានិងជាអ្នកដឹកនាំសម្តែងចម្រៀងកាយវិការជើងចាស់មួយរូប ធ្លាក់ខ្លួនឈឺមិនអាចដើររួច ត្រូវបានក្រុមមូលនិធិសិល្បៈចាស់ជរា ចុះទៅសួរសុខទុក្ខ

បើយោងតាម Page របស់លោក Heng Loong បានបង្ហោះជាសាធារណះថា : ទឹកចិត្តខ្មែរជួយខ្មែរ ❤️គាត់រំភើបដល់យំ នៅពេលដែលឃើញវត្តមានពួកយើង ជួយ Share ផង តើបងប្អូនក្តុកក្តួលប៉ុណ្ណាបើបងប្អូនមានវត្តមាននៅទីនៅះដែរ? 

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ខ្ញុំបាទតំណាង មូលនិធិសិល្បៈចាស់ជរា បានចុះទៅសួរសុខទុក្ខ លោកគ្រូ ស្រី ស៊ីយ៉ារិទ្ធិ ដែលជាសិល្បករផ្នែកហ្គីតានិងជាអ្នកដឹកនាំសម្តែងចម្រៀងកាយវិការជើងចាស់មួយរូប ពេលនេះគាត់ធ្លាក់ខ្លួនឈឺជាទំងន់ដោយមិនអាចដើររួច បានផ្តល់ថវិការ ចំនួន ២០០$ និង គ្រឿងឧបភោគបរិភោគដូចជា អង្ករសុខភាព ៣កេស ទឹកសំរងធម្មជាតិ ៥យួរ ត្រីខ ២យួរ មី២កេស ទឹកបរិសុទ្ធ Gold Star ២កេស ដើម្បីជួយសំរាលជីវភាពគាត់។ អរគុណដល់សុប្បុរសជនទាំងអស់ដែលបានជួយដល់ មូលនិធិសិល្បៈចាស់ជរា ជាពិសេស សម្តេចតេជោ ហ៊ុន សែន និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី៕

ប្រភពពី Page : Heng Loong