រាជធានីភ្នំពេញ៖ តាមរយះលោក ហ៊ុយ វណ្ណះប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតបានផ្ដល់ថវិកាចំនួន១ម៉ឺុនដុល្លារជូនដល់ក្រុមគ្រួសារសពលោក អ៊ិត សេដ្ឋា ពិធីករទូរទស្សន៍CTN ដែលទើប តែទទួលមរណៈភាពថ្មីៗនេះ ។
ជារួមគ្នានេះដែរគេបានសង្កេតឃើញថា សម្ដេចទាំងធ្វេរតែងតែជួយឧបត្ថម្ភដល់អ្នកសារព័ត៌មានដែលជួបការលំបាកជាក់ស្ដែងស្ទើរគ្រប់រូប ។
គួរបញ្ជាក់ថា មរណៈភាពរបស់លោក អ៊ិត សេដ្ឋា បានធ្វើឲ្យមហាជនដែលស្គាល់រូបលោក តាមកញ្ចក់ទូរទស្សន៍CTNមាន ក្ដី អាណិត អាសូរយ៉ាងខ្លាំង ជាក់ស្ដែង លោក លី ឆេង អគ្គនាយក ប៊ែល ធី គ្រុបម្ចាស់សាលាប៊ែលធី អន្តរជាតិ បានប្រកាសនៅលើបណ្ដាញសង្គមFacebookរបស់លោកថា ផ្តល់អាហារូបករណ៍ ១០០% ដល់កូនប្រុសស្រី ទាំង៣នាក់ របស់លោក អ៊ិត សេដ្ឋាឲ្យចូលរៀនថ្នាក់ចំណេះទូទៅនិងភាសាអង់គ្លេសរហូតដល់បញ្ចប់ការសិក្សាដោយមិនមានការបង់ប្រាក់នោះទេ ។
លោក លី ឆេង បានបន្ដដោយសារលោកមើលឃើញពីភាពលំបាករបស់គ្រួសារលោក អ៊ិត សេដ្ឋា ជាពិធីករល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍CTNពោលគឺ ក្រោយពេលដែលលោក អ៊ិត សេដ្ឋា លាចាកលោកទៅបន្សល់ទុកកូនប្រុសស្រី៣នាក់ដែលធ្លាក់លើបន្ទុកជីដូន ចាស់ជរា គ្មានទីពឹងហើយកូនប្រុសស្រីរបស់លោក អ៊ិត សេដ្ឋា កំពុងស្ថិតក្នុងវ័យសិក្សាផងដែរ ៕
ប្រភពពី ៖ ដំណឹងយប់មិញ − Yobminh