រាជធានីភ្នំពេញ៖ ស្រ្ដីម្នាក់បានមកធ្វើសកម្មភាពដូរលុយរួចបានបន្លំលុយត្រូវបានអាជីវិករឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៧ ស្ថិតនៅផ្សារកាណាឌីយ៉ា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះជាអ្នកដូរលុយមានឈ្មោះ ម៉ុច វិឡា អាយុ៣១ឆ្នាំស្នាក់នៅបុរីពិភពថ្មី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតខេត្ដក្រចេះ ស្ដ្រីសង្ស័យមិនស្គាល់អត្ដសញ្ញាណទេដោយសមត្ថកិច្ចឲ្យឡើងម៉ូតូជិះចេញទៅបាត់ទៅ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ស្ដ្រីដែលចូលមកបន្លំលុយខាងលើនេះគឺគេបានស្គាល់ថា ជាមុខសញ្ញាជាញឹកញាប់មកហើយតែថ្ងៃនេះបានចូលមកដូរលុយចំនួន២៥០ដុល្លារហើយបានធ្វើរាប់លុះពេលរាប់គ្រប់ហើយបានយកលុយ៥ម៉ឺនដាក់ចូលក្នុងអាវក៏ត្រូវធ្លាក់ប្រជាពលរដ្ឋអ្នករកស៊ីដូចគ្នាចាប់ប្រគល់ឲ្យសន្ដិសុខតែម្ដង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចចុះមកជួយអន្ដរាគមន៍និងយកជនសង្ស័យទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅ ដើម្បីបន្ដតាមនីតិវិធី ៕