រណ្ដៅដីមួយកន្លែងជីក​ជិត​ដល់ ក្បាលប្រែត​ហើយទាន!

កន្លង​មក​គេ​ឮ​ត្រឹមតែ​ពាក្យ​ថា​រណ្តៅ​ដី​ជម្រៅ​ដល់​ក្បាល​ប្រែ​ត ឥឡូវនេះ​រណ្តៅ​ដី​ចំនួន​៣​កន្លែង ស្ថិត​ក្នុងភូមិ​ឈូក​ធំ ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្ដាល បាន​ត្រូវ​ប្រជាពលរដ្ឋ​និង​មជ្ឈដ្ឋាន​ដែល​បានឃើញ​រណ្តៅ​ដី​នោះ​ថា ជីក​ជិត​ដល់​ខ្លួន​ប្រែ​ត​ហើយ ។
ដោយ​បារម្ភ​អំពី​ផល​ប៉ះពាល់​នៃ​ការ​ជីករណ្តៅ​ទាំង​៣​កន្លែង​របស់​ឈ្មួញ​ឈ្មោះ ណាត ឈ្មោះ ស៊ី​ឡៅ ក្រុម​អ្នក​ភូមិ​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន ពិសេស​ក្រសួង​រ៉ែ​និង​ថាមពល ក៍​ដូច​ជា​ក្រសួង​ជំនាញ​ពាក់​ព័​ន្ឋ​នានា ចុះ​ត្រួតពិនិត្យ​រណ្តៅ​ដី​របស់​ឈ្មួញ​ខាងលើ ព្រោះ​ពេល​នេះ​គេ​នៅ​តែ​បន្ត​ជីក​ជ្រៅ​ទៅ​ៗ និង​ដឹក​ជញ្ជូន​អាចម៍ដី​ហុយ​ពេញ​ផ្លូវ​និង​ក្នុងភូមិ​។នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ ២០១៧​នេះ «​អង្រុត​»​ ​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​ឆ្លើយ​តប​បាន​ទេពី​ឈ្មួញ​ជីករណ្តៅ​ដី​នៅ​ក្នុងភូមិ​ឈូក​ធំ ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្ដាល ក៍​ដូច​ជា​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ឋ​នានា​៕

ប្រភពពី : "អង្រុត"