រាជធានីភ្នំពេញ ៖ ទីតាំងមួយកន្លែង ស្ថិតនៅបន្ទប់ជួលលេខ០៨អា ភូមិពោងពោយ សង្កាត់ភ្នំពេញថ្មី ត្រូវកម្លាំងនគរបាលចុះបង្ក្រាបកាលពីម៉ោង៤រសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ ដោយឃាត់ខ្លួនអ្នកញៀនល្បែងប្រុសស្រី១១នាក់ ។
អ្នកញៀនល្បែងដែលឃាត់ ១-ឈ្មោះ ហេង មាស ភេទស្រី អាយុ៣៣ឆ្នាំ ជាម្ចាស់ទីតាំង, ២-ឈ្មោះ ប៉ាវ ស្រីល័ក្ខ ភេទស្រី អាយុ២១ឆ្នាំ, ៣-ឈ្មោះ ឈឹម ដាលីស ភេទស្រី អាយុ២៥ឆ្នាំ, ៤-ឈ្មោះ ស៊ូ លីណា ភេទស្រី អាយុ១៨ឆ្នាំ, ៥-ឈ្មោះ កែវ ស្រីនី ភេទស្រី អាយុ៣១ឆ្នាំ, ៦-ឈ្មោះ ខុន សុធា ភេទស្រី អាយុ២៦ឆ្នាំ, ៧-ឈ្មោះ ខាត់ ចាន់នឿន ភេទស្រី អាយុ៣១ឆ្នាំ, ៨-ឈ្មោះ លី ហ្សា ភេទស្រី អាយុ២៩ឆ្នាំ ,៩-ឈ្មោះ សុជាតា ភេទស្រី អាយុ២៦ឆ្នាំ, ១០-ឈ្មោះ ឈឹម វាសនា ភេទប្រុស អាយុ៣៤ឆ្នាំ និង១១-ឈ្មោះ ហែម ឧត្តម ភេទប្រុស អាយុ៣៦ឆ្នាំ។ ចំណែកវត្ថុតាងដកហូតបានមាន ៖ បៀ៤០ហ៊ូរ, ទូរស័ព្ទដៃ១០គ្រឿង, លុយ១.២៦៦ដុល្លារ និងលុយខ្មែរ២.៥២៣.០០០រៀល។
តាមនគរបាលឱ្យដឹងថា វង់ល្បែងមួយនេះបើកលេងជាប្រចាំអស់រយៈពេលជាយូរមកហើយ ដោយមានម្ចាស់បានបើកលេងយកតុង ហើយអ្នកញៀននាំគ្នា ពពាក់ពពួនទៅលេង ដោយមិនគិតធ្វើការនោះទេ ហើយឈ្លក់នឹងល្បែងភ្លេចបាយទឹក ឬដាំបាយឱ្យប្តី និងកូនឡើយ ។
បើតាមក្រុមអ្នកលេងល្បែងបានឱ្យដឹងថា ពួកគេបានមកជួបជុំគ្នាលេងល្បែង គ្រាន់តែកំដរការអផ្សុកតែប៉ុណ្ណោះ៕ (អត្ថបទពី កោះសន្តិភាព)