វេទនាណាស់! ស្ត្រីទុរគតម្នាក់មានជំងឺមហារីកដំណាក់កាលចុងក្រោយ គ្មានប្រាក់ទិញថ្នាំលេបពន្យារជីវិត អំពាវនាវសុំឲ្យសប្បុរសជនជួយ!

ស្ត្រីទុរគតកំពុងញុំញីដោយជំងឺមហារីក.ក ដំណាក់កាលចុងក្រោយនេះ មានឈ្មោះ ឃុត ឈីង អាយុ៤៥ឆ្នាំ ជាស្ត្រីក្រមុំចាស់ រស់នៅផ្ទះជួលជាមួយបងស្រីពិការ នៅសង្កាក់ទឹកថ្លា ខណ្ឌនសែនសុខ នៅម្ដុំក្រោយផ្សារទឹកថ្លា រាជធានីភ្នំពេញ។
ថ្លែងប្រាប់អង្គភាព Fresh News តាមទូរស័ព្ទជាមួយសំឡេងខ្សាវៗស្តាប់មិនចង់បាន ស្ត្រីឈ្មោះ ឃុត ឈីង បាននិយាយថា គាត់មានជំងឺមហារីកដំណាក់កាលចុងក្រោយ ដោយគ្មានប្រាក់ទិញថ្នាំ សម្រាប់ព្យាបាលជំងឺ និងជំពាក់ប្រាក់អ្នកជិតខាង ដោយសារតែខ្ចីមកទិញថ្នាំ និងចាយវាយប្រចាំថ្ងៃ​។ ដូច្នេះមាន​តែម្រាមដៃដប សូមអំពាវនាវដល់សប្បុរសជននានា មេត្តាជួយគាត់ផងទោះជាថវិកា សម្ភារៈប្រើប្រាស់ ឬថ្នាំព្យាបាលជំងឺរបស់គាត់ក៏បានដែរ។
អ្នកជិតខាងស្រ្តីទុរគតខាងលើ បានរៀបរាប់ប្រាប់ Fresh News ថាដោយអាណិតអាសូរ ចំពោះស្ត្រីឈ្មោះ ឃុត ឈីង ដែលមានជំងឺមហារីក រស់នៅជា​មួយបងស្ត្រីជាជនពិការ និងបានស្តាប់លឺគាត់និយាយថា គាត់ស្លាប់ហើយ បើគ្មានថ្នាំព្យាបាលជំងឺនោះទេ គឺរស់នៅបានតែ១ខែប៉ុណ្ណោះ ប្រសិនបើមានថ្នាំព្យាបាលគាត់អាចរស់នៅបានមួយឆ្នាំទៀត ទើបអ្នកស្រីបានជួយតាមលទ្ធភាពបន្តិចបន្ទួច។ឮ
ជាមួយគ្នានេះ អ្នកជិតខាងរូបនោះ បានអំពាវនាវសូមឲ្យ បងប្អូនសប្បុរសជននានា មេត្តាជួយឧបត្តម្ភដល់ ស្ត្រីដែលកំពុងមានជំងឺមហារីកនេះផង ដើម្បីឲ្យគាត់អាចបន្តជីវិតបានមួយរយៈពេលទៀត។
សប្បុរសជន អាចទាក់ទងផ្តល់ការឧបត្ថម្ភទៅស្រ្តីទុរគត ឈ្មោះ ឃុត ឈីង ដោយផ្ទាល់បាន តាមរយៈលេខទំនាក់ទំន ០១២ ៧១៣ ៨៤២៕