នៅកម្មវិធីបូជាសពល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧នេះ ឧកញ៉ា ម៉ុង ឫទ្ធីបានប្រកាសថាលោក នឹងផ្ដល់ផ្ទះមួយខ្នងទៅដល់ ក្រុមគ្រួសារសព លោក អ៊ិត សេដ្ឋា បើសិនជាអ្នកទាំងអស់គ្នាយល់ព្រមទទួល។
តាមការរាយការណ៍ពីក្រុមការងាររបស់ Sabay បានឲ្យដឹងនៅមុននេះបន្តិចបានថា ឧកញ៉ា ម៉ុង ឫទ្ធី នឹងផ្ដល់ជូនផ្ទះមួយខ្នងឲ្យទៅ កូនទាំង៣ និងម្ដាយជរា របស់លោក អ៊ិត សេដ្ឋា។ ដែលផ្ទះនោះមានទីតាំងនៅភូមិ រិទ្ធី៣ ឃុំកែវផុស ស្រុកស្ទឹងហៅ ខេត្តព្រះសីហនុ។ ដែលលោកបានបញ្ជាក់ដែរថា ទីតាំងនោះគឺនៅតំបន់អភិវឌ្ឍន៍ ដែលមាន សាលារៀន មន្ទីរពេទ្យ គ្រប់គ្រាន់ និងមានការងារធ្វើគ្រប់គ្រាន់សម្រាប់ចិញ្ចឹម។
ឧកញ៉ា សប្បុរសនេះបានឲ្យដឹងទៀតថា លោកពិតជាមានភាពសោកស្ដាយយ៉ាងខ្លាំងដែលមិនធ្លាប់ដឹងសោះថា ពិធីកររូបនេះធ្លាក់ខ្លួនដល់ថ្នាក់ហ្នឹង បើដឹងមុននេះម្ល៉េះលោកនឹងព្យាយាមជួយតាំងពីយូរណាស់មកហើយ៕
អត្ថបទ៖ Men Sokna