អាសូរណាស់ ពេលដឹងបំណងប្រាថ្នារបស់កូនប្រុសស្រី លោក អ៊ិត សេដ្ឋា ក្នុងឱកាសចុងក្រោយ! (មានវីដេអូ)


ច័ន្ទ ០៥ មិថុនា, ២០១៧ ១៤:០៦
រំលឹកទៅដល់កាលពីពេលដែលលោក អ៊ិត សេដ្ឋា នៅមានជីវិតរស់ ក្នុងកំឡុងខែកុម្ភៈ ចំទិវាបុណ្យនៃក្តីស្រលាញ់១៤កុម្ភៈឆ្នាំ២០១៧នេះ កូនប្រុសស្រីរបស់លោកបានបង្ហាញពីក្តីស្រលាញ់របស់ខ្លួន ចំពោះឪពុកផងដែរ នៅក្នុងកម្មវិធី «ពេញចិត្ត ឬអត់?»
ក្នុងនោះដែរ បំណងប្រាថ្នារបស់កូនស្រីពៅ លោក អ៊ិត សេដ្ឋា គឺចង់ឱ្យលោកឈប់ផឹកស្រា។ ចំណែកឯបំណងរបស់កូនប្រុសលោក គឺចង់បានភាពកក់ក្តៅ និងចង់ឱ្យលោកផ្តល់ពេលវានៅជាមួយកូនៗឱ្យបានច្រើន
កូនៗរបស់លោកក៏បានប្រាប់ថា ពួកគេមានក្តីស្រលាញ់ និងធ្លាប់ទទួលបាននូវភាពកក់ក្តៅពីលោក អ៊ិត សេដ្ឋា ខ្លាំងជាងម្តាយទៅទៀត ព្រោះតែលោកជាឪពុកដែលតែងផ្តល់ភាពកក់ក្តៅ ចំពោះកូនគ្រប់រូប។
ប៉ុន្តែពេលនេះអ្វីៗរលាយបាត់ទៅត្រឹមមួយភ្លែត ព្រោះលោក អ៊ិត សេដ្ឋា បានលាចាកលោកបាត់ទៅហើយ កាលពីម្សិលមិញនេះវេលាម៉ោង ២ និង៣០ នាទីរសៀល ដោយសារតែជំងឺ
គួរឱ្យដឹងផងដែរថា គ្រួសារលោក អ៊ិត សេដ្ឋា មានជីវភាពលំបាក ដោយកំពុងរស់នៅក្នុងផ្ទះជួល និងមានម្តាយជរា ព្រមទាំងកូន៣នាក់ គឺស្រី២នាក់ និងប្រុសម្នាក់ ដែលពិការផងដែរ នៅក្នុងបន្ទុក៕
ស្តាប់សម្តីកូនប្រុសស្រី និងការបង្ហាញអារម្មណ៍ពិតរបស់កូន ក៏ដូចជាលោក អ៊ិត សេដ្ឋា ដូចខាងក្រោមនេះនៅក្នុងកម្មវិធី «ពេញចិត្ត ឬអត់?» ពិតជាគួរឱ្យស្រណោះណាស់៖ 
រូបភាព៖ កូនស្រីពៅ លោក អ៊ិត សេដ្ឋា
រូបភាព៖ កូនប្រុសកណ្តាល របស់លោក អ៊ិត សេដ្ឋា
រូបភាព៖ ក្រុមគ្រួសាររបស់លោក អ៊ិត សេដ្ឋា
រូបភាព៖ កាលលោកនៅមានជីវិតរស់
រូបភាព៖ កាលលោកនៅមានជីវិតរស់
រូបភាព៖ ពិធីបុណ្យសព លោក អ៊ិត សេដ្ឋា

ប្រភពពី : Khmerload