ចឹងតើ បានជា ខាល​ ថោះ មមែ វក និង កុរ រាសីលាភឡើងខ្ពស់ជាងគេក្នុងខែមិថុនានេះ!

ជោគរាសី និងលាភសំណាងរបស់មនុស្សគ្រប់រូប តែងឡើងចុះមិននឹងនរ គឺវាអាស្រ័យលើពេលវេលា ថ្ងៃខែនិងឆ្នាំ ជាអ្នកកំណត់! ឆ្នាំខ្លះរាសីឡើងខ្ពស់ត្រដែត ឯឆ្នាំទៀត រាសីក៏ស្រុតចុះ រួមទាំងលាភសំណាងផងដែរ… អាស្រ័យហេតុនេះ ដោយយោងតាមហោរាសាស្រ្ត សុរិយាគតិ ក៏ដូចជាហោរាសាស្រ្តចក្រវាលឡ៏ចិន ដែលបានផ្សាយមុននេះបន្តិចថា មានឆ្នាំចំនួន ៥ គឺ ខាល​ ថោះ មមែ វក និង កុរ រាសីលាភឡើងខ្ពស់ជាងគេ ពោលគឺក្នុងខែមិថុនានេះតែម្តង!  ដែលតម្រូវឲ្យលោកអ្នក ស៊ែរ(បួងសួង) ដើម្បីទទួលនូវលាភសំណាងទាំងនោះ។




ជាមួយគ្នានេះដែរ គេហទំព័រអង្គរស៊ែរ ដត់អាស៊ី ក៏សូមបួងសួង (Share) ដល់គ្រប់វត្ថុសក្តិសិទ្ធ ផងទាំងពួង នៅក្នុងលោក សូមឲ្យអស់លោកអ្នក ជួបតែលាភសំណាង ទ្រព្យធន យសសក្តិ និងពោរពេញទៅដោយសុភមង្គលជារៀងរហូត។

ខាងក្រោមនេះ គឺជាមូលហេតុខ្លះៗ ដែលនាំឲ្យឆ្នាំ ទាំង ៥ នេះ​ មានរាសីខ្ពស់ត្រដែត ជាងឆ្នាំដ៏ទៃទៀត :

ឆ្នាំខាល (ខ្លាមាស សេដ្ឋីចឹញ្ចឹម មានលាភមានជ័យ រាសីខ្ពស់ត្រដែត)

  • មាន​វិញ្ញាណ​ទី​ប្រាំមួយ​, មេ​តា្ត ករុណា​, ពូកែ​ខាង​សិល្បៈ និង​តន្ត្រី​, ទន់ភ្លន់ និង​ឈ្លាសវៃ
  • បុគ្គល​នេះ​មានការ​តស៊ូ អំណត់ និង ពុះពារ​គ្រប់​ឧបសគ្គ​មិនដែល​ចុះ​ញ៉ម​នោះឡើយ
  • ម៉ោងនៃលាភសំណាង (៨ព្រឹក ដល់ ៨យប់)
  • ពណ៏នៃលាភសំណាង : ពណ៏ស និងលឿង
  • ខែមិថុនានេះ នាំទ្រព្យនាំលាភសំណាង ដល់ឆ្នាំ ខាល រាល់ការងាររកទទួលទាន លុយកាក់ ហូរចូលដូចទឹក បាក់ទំនប់ គួរណាប្រួញ៉ាប់រ៉ូតរះ ប្រមូលកើបដាក់។ ចំណែកការធ្វើដំណើរទៅណាមកណា ពុំជាមានបញ្ហាអ្វីនោះទេ។ បញ្ហា​សេចក្ដីស្នេហា​កំលោះ ក្រមុំ បើ​លោកអ្នក​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕


    ឆ្នាំថោះ (ទន្សាយមាស ឧបរាជចឹញ្ចឹម មានលាភមានជ័យ រាសីខ្ពស់ត្រដែត)
  • បោះជំហាន​ទៅមុខ​ជានិច្ច​, ធ្វើ​អ្វី​មុនគេ​រហូត​, មានចិត្ត​សប្បុរសធម៌​, និង​ឯករាជ្យ​
  • មានចិត្ត​ទូលាយ ពូកែ​ខាង​ទំនាក់ទំនង រួសរាយ និង​ចេះ​ប្រឈម​រាល់​បញ្ហា​ទាំងពួង​មិន​រួញរា​
  • ម៉ោងនៃលាភសំណាង (៧ព្រឹក ដល់ ៨យប់)
  • ពណ៏នៃលាភសំណាង : ពណ៏ស និងផ្កាឈូក
  • ខែមិថុនានេះ នាំទ្រព្យនាំលាភសំណាង ដល់ឆ្នាំ ថោះ បើ​លោកអ្នក​ចង់​ធ្វើការ​ផ្លាស់ប្តូរ​អ្វី​ តែង​ផ្តល់​ផល​ល្អ ​និង​ផ្លែផ្កា​ឆ្លើយតប​មកវិញ​គាប់ប្រសើរ​ផងដែរ ហើយ រាល់ការងាររកទទួលទាន មានលាភចូល លុយកាក់ហូរ ចូលច្រើន អាចនឹងមានអ្នកនាំប្រាក់មកអោយដល់មុខហាងផងដែរ។ ចំណែកការធ្វើដំណើរទៅណាមកណា គឺមេឃស្រលះល្អណាស់ សម្រាប់អ្នកចង់ចេញដើរកម្សាន្ត។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕
ឆ្នាំមមែ (ពពែមាស មន្រ្តីចឹញ្ចឹម មានលាភមានជ័យ រាសីខ្ពស់ត្រដែត)

  • មានការ​ទទួលខុសត្រូវ​, អ្នកគ្រប់គ្រង​ដ៏​ពូកែ​, មាន​វិន័យ​, ចេះ​គ្រប់គ្រង​ខ្លួនឯង
  • មនុស្ស​ស្មោះស្ម័គ្រ​, ស្មោះត្រង់ និង​ចិត្តល្អ
  • ម៉ោងនៃលាភសំណាង (៦ព្រឹក ដល់ ៦ល្ងាច)
  • ពណ៏នៃលាភសំណាង : ពណ៏ប្រផេះ និងបៃតង
  • ខែមិថុនានេះ នាំទ្រព្យនាំលាភសំណាង ដល់ឆ្នាំ មមែ រាល់ការងាររកទទួលទានរបស់អស់លោកអ្នក មានលាភចូលជាលំដាប់ មុខដំណែងក៏ឡើង។ ចំណែកការធ្វើដំណើរទៅណាមកណាគឺ ជួបតែសុខ និងសប្បាយ។ ​រីឯ​បញ្ហា​សេចក្ដីស្នេហា​កំលោះ ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​និង​មាន ការចេះ​អត់ឱន​ឱ្យ​គ្នា​ល្អ​ប្រពៃ ៕
ឆ្នាំវក (ស្វាមាស ឧកញ៉ាចឹញ្ចឹម មានលាភមានជ័យ រាសីខ្ពស់ត្រដែត)


  • ចូលចិត្ត​អនុវត្តន៍​ជាក់ស្តែង​ជាង​ទ្រឹស្តី​, ស្មោះត្រង់​, ប្រឹងប្រែង​ធ្វើការ​, ពូកែ​វិភាគ​, និង​ចិត្តល្អ
  • ពូកែ​វិភាគ​គ្រប់​ជ្រុងជ្រោយ និង ជា​មនុស្ស​ប៉ិនប្រសប់​ក្នុង​ការងារ​ណាស់
  • ម៉ោងនៃលាភសំណាង (8ព្រឹក ដល់ ៥ល្ងាច)
  • ពណ៏នៃលាភសំណាង : ពណ៏ខ្មៅ និងស្វាយ
  • ខែមិថុនានេះ នាំទ្រព្យនាំលាភសំណាង ដល់ឆ្នាំ វក ការរកទទួលទានគ្រប់ច្រកល្ហក គឺសុខសប្បាយទទួលលាភជ័យ និងប្រាក់កាសគ្រប់ទិសទី។ ចំណែកការធ្វើដំណើរទៅណា មិនមានជាបញ្ហានោះទេ។ អ្នក​ប្រកប​ការងារ​រកស៊ី​ជួញដូរ លោកអ្នក​កុំ​សោះអង្គើយ​ត្រូវ​រវាស​រវៃដៃ ជើង ព្រោះ​មិន​ដូច្នេះ​ទ្រព្យ​លាភ ដែល​បម្រុង​ធ្លាក់​ដល់ដៃ​នឹង​ត្រូវ​បោល ហួស​ធ្លាក់​ទៅលើ​អ្នក​ដទៃ​វិញ​ជាក់​ជា ពុំខាន​។ រីឯបញ្ហាស្នេហាវិញ បើពុំទាន់មានគូគាប់ ពេលនេះគឺជាពេលវេលាល្អបំផុត ក្នុងការស្វែងរកមិត្ត ១០០ ឆ្នាំ ក្នុងជីវិត។

ឆ្នាំកុរ (ជ្រូកមាស ឧបរាជចឹញ្ចឹម មានលាភមានជ័យ រាសីខ្ពស់ត្រដែត)
  • ស្ទុះស្ទា​ចង់ដឹង ចង់ឃើញ​, មាន​សមត្ថភាព​ក្នុងការ​ចែករំលែក​គំនិត​យោបល់​, ពូកែ​សម្រប​ខ្លួន​, ពោរពេញ​ដោយ​ក្តី​ស្រឡាញ់ និង​ចិត្តល្អ
  • ចាត់ទុក​គ្រួសារ​ជា​រឿង​សំខាន់​ជាងគេ ឲ្យ​តែ​គ្រួសារ​ជួប​បញ្ហា បុគ្គល​នេះ​តែង​ចេញមុខ​ជួយ​ដោះស្រាយ​ជានិច្ច ពោលគឺ​គេ​មិនដែល​ធ្វើ​ឲ្យ​គ្រួសារ​មានរឿង​រ៉ាវ​នោះឡើយ ។​
  • ម៉ោងនៃលាភសំណាង (៣រសៀល ដល់ ៩យប់)
  • ពណ៏នៃលាភសំណាង : ពណ៏ទឹកក្រូច និងឈាមជ្រូក
  • ខែមិថុនានេះ នាំទ្រព្យនាំលាភសំណាង ដល់ឆ្នាំ កុរ រាល់ការងាររកទទួលទានថ្ងៃនេះទទួលបានលាភផលយ៉ាងក្រាស់ក្រែល។ សំរាប់ការរកស៊ីជួញដូរវិញ​ មានការទិញចូល លក់ចេញគ្រាន់បើ ហើយពិសេសនោះ បើមានការបើករបរថ្មីៗផង គឺពិតជាល្អប្រពៃបំផុត។ ការធ្វើដំណើរទីជិត ទីឆ្ងាយ គឺជួបតែសេចក្តីសុខ ក្សេមក្សាន្ត ដូចសព្វមួយដង។ រីឯបញ្ហាស្នេហាវិញ ក៏មិនមានកើតជាវិវាទអីផងដែរ ពោលគឺកើតតែរឿងល្អ និងមានសុភមង្គលណាស់។
សូមមេត្តាអធ្យាស្រ័យ នូវរាល់កំហុសឆ្គងកើតឡើងដោយអចេតនា។