ខណៈនេះលោកអុិត សេដ្ឋា ស្ថិតក្នុងសភាពធ្ងន់ធ្ងរ កំពុងសង្គ្រោះបន្ទាន់នៅពេទ្យរុស្សី! លោកខ្វះខាតថវិកាខ្លាំងណាស់ សូមសប្បុរសជនជួយឧបត្ថម្ភដល់គាត់ផង! 

ពិតជាគួរឲ្យអាណិតណាស់ កាលពីព្រឹកមិញ ថ្ងៃទី០៤ខែមិថុនាឆ្នាំ២០១៧នេះ លោកពាក់មីបានរៀបរាប់ថា លោកអុិត សេដ្ឋា សន្លប់លែងដឹងខ្លួនហើយ ត្រូវបានក្រុមកំប្លែងនាយពាក់មី នាំលោកពីផ្ទះ ទៅសង្គ្រោះបន្ទាន់នៅពេទ្យរុស្សី។ ដោយឥលូវនេះស្ថានភាពជម្ងឺរបស់លោកអុិត សេដ្ឋា កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ នៅក្នុងមន្ទីរពេទ្យរុស្សី។ 

លោកពាក់ មី បានអំពាវនាវឲ្យបងប្អូនសប្បុរសជនមេត្តាជួយដល់គាត់ផង!

កាលពីយប់មិញនេះលោក សាយ រតនៈ បានធ្វើការ Live នៅលើគណនីហ្វេសប៊ុក ដោយលោក អុិត សេដ្ឋា បានធ្វើការរៀបរាប់ថា គាត់មានជម្ងឺគ្រុនពោះវៀនធ្ងន់ធ្ងរ ដោយតម្រូវឲ្យមានការតមអាហារច្រើន ដូចជារបស់រឹង ហឹរ ជាដើម។ អ្វីដែលគួរឲ្យសង្វែកនោះលោក សាយ រតនៈ បានរៀបរាប់ពីស្ថានភាពជីវភាពរបស់លោក អុិត សេដ្ឋា ថាកំពុងតែខ្វះខាតខ្លាំងដើម្បីធ្វើការព្យាបាលជម្ងឺ និងទ្រទ្រង់ជីវភាពដែលមានម្តាយចាស់ជរា និងកូនៗ ដែលសព្វថ្ងៃលោកកំពុងស្នាក់នៅបន្ទប់ជួល ដោយត្រូវមានបន្ទុកច្រើន។
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖