បទចម្រៀងខ្សែជីវិតរបស់ក្មេងៗមានបញ្ហាសតិអារម្មណ៍ ក្មេងៗកំព្រា ត្រូវឳពុកម្ដាយបោះបង់ចោល ដែលអាចារ្យអេ ទទួលយកមកស្នាក់នៅវិទ្យុABC


រាជធានីភ្នំពេញ ៖ បទចម្រៀងរៀបរាប់ ពីខ្សែជីវិត ដ៏គួរអោយអាណិត របស់ក្មេងៗកំព្រា នៅវិទ្យុABC ដែលនាងខ្ញុំបានលេីកយកផ្សព្វផ្សាយជូន និងដេីម្បីចូលរួមអបអរ ទិវាកុមារអន្តរជាតិ ១ មិថុនា ខាងមុខនេះ!
ដែលដំបូងឡេីយបង Bebe Tiamo បានស្គាល់ក្មេងម្នាក់ដែលឪពុកម្ដាយបោះបង់ចោល ហើយត្រូវប្រជាពលរដ្ឋប្រទះឃើញទាក់ទងអោយវិទ្យុABC ជួយយកទៅចិញ្ចឹមបីបច់ថែរក្សា... គាត់ពិតជាសង្វេគចិត្តខ្លាំងណាស់ ទើបសំរេចចិត្តនិពន្ធបទចម្រៀងនេះឡើងមក ដើម្បីអោយឪពុកម្ដាយរបស់ក្មេងម្នាក់នោះ បានលឺពីដំណឹងរបស់កូន ដែលខ្លួនយកទៅបោះចោលតាមផ្លូវហើយ ត្រូវវិទ្យុABC ជាអ្នកទទួលបន្ទុកយកមកចិញ្ចឹមបីបាច់ថែរក្សាបន្តរហូតដល់សព្វថ្ងៃនេះ!
ច្រៀងដោយ : Bebe Tiamo & និល សង្វាតរក្សា
ទំនុកភ្លេងដោយ : និល សង្វាតរក្សា
ទំនុកច្រៀងដោយ : និល សង្វាតរក្សា
Audio Original From Bebe Tiamo 

នេះជាការបង្ហាញពីការជួយសង្គមមកអស់រយៈពេលជិត១០ឆ្នាំហេីយ ដែលស្ថានីយ័វិទ្យុABC កម្ពុជា ១០៧.៥ FM មានទីតាំងស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើង៑ឯក ខណ្ឌដង្កោ ភ្នំពេញ។

ទស្សនា Video ខាងក្រោមនេះ




តេីលោកអ្នកដឹងទេថា ស្ថានីយ៍វិទ្យុABC បានទទួល ស្ត្រីគ្មានទីពឹង, ក្មេងមានបញ្ហាសតិអារម្មណ៍, ក្មេងកំព្រាត្រូវឳពុកម្ដាយបោះបង់ចោល ដែលវិទ្យុABC ទទួលយកមកស្នាក់នៅកំពុងកេីនឡេីង បេីគិតមកដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ អ្នកមកដែលកំពុងស្នាក់នៅវិទ្យុABC មាន ចំនួន ៣៨ នាក់ ដោយ ក្មេងស្រី ១០ នាក់, ក្មេងប្រុស ០៨ នាក់, ស្ត្រីគ្មានទីពឹងនិងមនុស្សចាស់ ១០នាក់ ។



រីឯអ្នកគ្រាន់តែមកស្នាក់នៅ សាលាសំណាក់ABC ច្រេីនជាង៦០០នាក់ហេីយ ដោយគ្រាន់តែស្នាក់នៅ បាយទឹក បណ្ណោះអាសន្ន នៅពេលដែលស្ថានីយ៍វិទ្យុABC បានប្រកាសរកសាច់ញាតិអ្នកដែលមកស្នាក់នៅបណ្ដោះអាសន្ន ហេីយបានរកឃេីញសាច់ញាតិ ឬក្រុមគ្រួសារនិងទាក់ទងអោយមកទទួលពួកគេនៅវិទ្យុABC និងអនុញាតិអោយទៅវិញជាមួយគ្រួសារសាច់ញាតិដោយមានការទទួលស្គាល់ត្រឹមត្រូវ និងអ្នកខ្លះទៀតABC បានជូនទៅកាន់ស្រុកកំណេីត នៅតាមបណ្ដាលខេត្តនានា នេះគឹវិទ្យុABC 107.5 FM




នេះជាបន្ទុកមួយរបស់ស្ថានីយ៍វិទ្យុABC កម្ពុជា ១០៧.៥​ FM