តាមការបង្ហោះវិដេអូរៀបរាប់របស់លោក K01 ដែលគេស្គាល់ថាជាប្រធានអង្គភាពសារព័ត៌មានកម្លាំងមនុស្សធម៌ តែងតែឆ្លៀតពេលទៅជួលសម្រួលចរាចរណ៍នៅតាមដងផ្លូវជាច្រេីនក្នុងរាជធានីភ្នំពេញ ដែលតែងតែកកស្ទះចរាចរណ៍រៀងរាល់ថ្ងៃ និងពេលខ្លះបានឃាត់និងណែនាំដល់ប្រជាពលរដ្ឋដែលបើកបរបញ្ច្រាស់ទិសចរាចរណ៍នោះ បានអោយដឹងថា លោកបានទទួលផ្ទះមួយល្វែងពីលោក ឧកញ៉ា ឌួង ឆាយ ដើម្បីអោយលោកបានធ្វើជាទីស្នាក់ការ បំពេញការងារមនុស្សធម៌ រយៈពេល ២ ទៅ ៣ឆ្នាំ ដោយមិនអស់ថ្លៃជួលស្នាក់ការឡើយ។