ក្ដៅៗ៖ លោកអ៊ីណូ ថា​ប៊ីម៉ូដៃគូយូរី ជាមនុស្សរមិលគុណណាស់

ក្រោយផ្ទុះរឿង​ចែកផ្លូវ និងរូបភាពជាច្រើនសន្លឹកបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកឡើងព្រោងព្រាតនោះ ស្រាប់តែ ប៊ីម៉ូ ចេញមុខហែកអ្នកមានគុណខ្លួន​ឯង រហូតដល់តារាចម្រៀងអ៊ីណូ ផ្ទុះកំហឹង​ ជួស​អ្នកដឹកនាំ នៅសាន់ដេ។​
វាហាក់ដូចជាលេចរូបរាងបណ្តើរៗទៅហើយ ចំពោះរឿងរ៉ាវ ការបែកបាក់ចំណងស្នេហ៍ដ៏ផ្អែមល្ហែមចំនួន ៤ឆ្នាំ​កន្លងមកនេះ រវាង លោករ៉េត បច្ចុប្បន្នជាអ្នកដឹកនាំសម្តែងនៅថោន និង យូរី តារាចម្រៀងសាន់ដេ ថាផ្តើមចេញពីចំណុចអ្វីឲ្យប្រាកដ។
ទន្ទឹមជាមួយរឿងរ៉ាវដ៏ក្តៅគគុកនេះ «ម្ចាស់បទបែកអូនប្រាំខែអូនស្អាតជាងមុន» ថា ខ្ញុំជឿលើ Pu Red ព្រោះខ្ញុំស្គាល់ចរិកគាត់ ច្បាស់ មនុស្សគាត់ថ្លៃថ្នូរ ចេះយកអាសាគេ ហើយលោកអ្នក ចម្រៀងថ្មីតើលោកឯងមានផុសតាងអត់យកមកបញ្ជាក់មក ប្រយត័្នគេប្តឹងពីបទបរិហាកេរ្តិ៍ ។

តារាចម្រៀងដែលល្បីល្បាញជាមួយស្តាយ៍ប្លែក ជាពិសេស​ការប្រើសំឡេងនោះ អ៊ីណូ បន្តថា ​ប្អូន​ប្រុ​ស​បើ​មិ​ន​បា​ន​ប្រើ​ពា​ក្យ​អ​រគុ​​ណគា​ត់​ ​រឺ​ក៏​ ​ដឹ​ង​គុ​​ណ​គា​ត់​ ​សូ​មកុំ​យ​ក​កាំ​បិ​ទ​ម​ក​លួ​ច​ចា​ក់​ ​​ដើ​ម​ទ្រូង​គា​ត់​អី​ ​វា​មិ​ន​ដែ​រ​ប្រើ​អំ​ពើ​ហិ​​ង្សាគំ​រា​ម​​រាល់​​ថ្ងៃ​មិ​ច​ ប្រ​ទេ​ស​​មាន​ច្បា​ប់​​លោ​ក​ប្អូ​ន ​បើ​គេ​តា​ម​ទា​ន់​ហើ​យ​នៅ​ប្រ​កែ​ក​អី​ទៀ​ត​ ​ប្រ​យ​ត័្ន​បា​​ប​ក​ម្ម​ ​បើ​ប្អូ​ន​ល្បី​មិ​ន​ទាន់​បា​ន​ម៉ា​ណ​ផ​ង​ ​ប្អូ​ន​ប្រើ​ស​ម្ដី​បែ​ប​នេះ​ទៅ​ហើ​យ​ ​ចឹ​ង​ ​E​n​o​ ​សូ​ម​​ចេ​ញ​មុខ​និ​​យា​យដោ​យ​អ​នុ​គ្រោះ​ព្រោះ​ទើ​ស​ភ្នែ​ក​ពេ​ក​។​
​ត្រូ​វ​ចាំ​ប្រើ​ស​ម្តី ​កា​រ​ប្រ​ព្រិ​ត្ត​ខុ​ស​ឆ្គ​ង​មើ​ល​ងា​យ​លើ​អ្នក​មា​នគុ​ណ​ ​វា​ឆ្គ​ង​ណា​​ស់​ ​សូ​ម​គិ​ត​ពី​ទ​ង្វើ​រ​រ​ប​ស់​ខ្លួ​ន​ ​ហួ​ស​ចិ​ត្ត​ ​សុំ​ទោ​សនេះ​ជា​កា​រ​ទិ​ទា​ន​ ​រ​ប​ស់​ខ្ញុំ​សំដៅ​លើ​តែ​ខា​ង​បុ​គ្គ​ល​បុ​រស​ទេ​ ​ព្រោះ​កា​រ​ប្រើ​ប្រា​ស់​ពា​ក្រ​ស​ម្តីបំ​ភ្លៃ​​ការ​ពិ​ត​ ​ទៅ​លើ​លោ​ក​ ​R​e​d​ ដែ​រ​ជា​អ្ន​ក​មា​នគុ​​ណ។​
ផ្អែកតាមសារខាងលើនេះ បានសបញ្ជាក់ពន្លឺខ្លះៗថា យូរី និង ប៊ីម៉ូ បានបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នា ទើបចំណងស្នេហ៍ចាស់បែកបាក់ ។​ប៉ុន្តែ​ទោះជាយ៉ាងណា ខាងសសាមីខ្លួន បានបកស្រាយប្រាប់អ្នកសាព័ត៌មានថា គ្រាន់តែជាដៃគូចម្រៀងដ៏សាកសម មិនមានអ្វីនោះទេ៕



ប្រភពដើម៖http://dailyreport.media