នគរបាលចម្រុះខេត្តសៀមរាបឆ្មក់ចូលបង្ក្រាប និងឃាត់ខ្លួនប្រុសស្រី១៥នាក់ ត្រូវពីបទជួញដូរ និង ប្រេីប្រាស់ថ្នាំញៀន!

ខេត្តសៀមរាប ៖ នៅថ្ងៃទី២៧ ២៨ ខែកក្ដដា ឆ្នាំ២០១៧ កំលាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំណុះអធិការដ្ឋាននគរបាលក្រុងសៀមរាប និង កម្លាំងអធិការដ្ឋាននគរបាលស្រុកពួក បានចុះបង្ក្រាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនក្នុងភូមិសាស្រ្តក្រុង/ខេត្តសៀមរាប និង ភូមិសាស្ត្រស្រុកពួក ឃាត់ខ្លួនជនសង្ស័យបាន១៥នាក់មានឈ្មោះ៖
០១. ឈ្មោះ ឈីវ ដា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប ឃាត់ខ្លួនពីបទជួញដូរ និង មានសារធាតុញៀនក្នុងខ្លួន,
០២. ឈ្មោះ ឆន វុទ្ធថា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងសំណង់ ទីលំនៅមិនពិតប្រាកដ ឃាត់ខ្លួនពីបទជួញដូរ និង មានសារធាតុញៀនក្នុងខ្លួន,
០៣. ឈ្មោះ ថា វុទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងភ្លើង ទីលំនៅភូមិទំនប់ ឃុំទំនប់ ស្រុកកំពង់លេង ខេត្តកំពង់ឆ្នាំង សព្វថ្ងៃស្នាក់នៅបន្ទប់ជួលភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ឃាត់ខ្លួនពីបទជួញដូរ និង មានសារធាតុញៀនក្នុងខ្លួន,
០៤. ឈ្មោះ គុយ សុផា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងសំណង់ទីលំនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ឃាត់ខ្លួនពីបទសមគំនិតជួញដូរ និង មានសារធាតុញៀនក្នុងខ្លួន, ០៥. ឈ្មោះ ណាត បូ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរគ្មាន ទីលំនៅមិនពិតប្រាកដ ឃាត់ខ្លួនពីបទចាត់ចែង និង មានសារធាតុញៀនក្នុងខ្លួន,
០៦. ឈ្មោះ ព្រឿន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិរហាល សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប ឃាត់ខ្លួនពីបទប្រើប្រាស់ និង មានសារធាតុញៀនក្នុងខ្លួន,
០៧. ឈ្មោះ អ៊ុត រស្មី ហៅង៉ោល ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិបល្ល័ង្គ ឃុំដំរីជាន់ខ្លា ស្រុកស្ទឹងសែន ខេត្តសៀមរាប ឃាត់ខ្លួនពីបទចាត់ចែង និង មានសារធាតុញៀនក្នុងខ្លួន,
០៨. ឈ្មោះ សុខ ទី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរគ្មាន ទីលំនៅសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួនពីបទចាត់ចែង និង មានសារធាតុញៀនក្នុងខ្លួន,
០៩. ឈ្មោះ ង្វៀង តាំ ភេទស្រី អាយុ២៦ឆ្នាំ មុខរបរនារីអូតេសខារ៉ាអូខេសែនសប្បាយ៥ ទីលំនៅស្នាក់នៅបន្ទប់ជួលភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងខេត្តសៀមរាប ឃាត់ខ្លួនពីបទចាត់ចែង និង មានសារធាតុញៀនក្នុងខ្លួន,
១០. ឈ្មោះ កែវ សោភា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្សថ្នាក់ទី៩A វិទ្យាល័យពួក ទីលំនៅភូមិទឹកថ្លា ឃុំខ្នាតស្រុកពួក ខេត្តសៀមរាប ឃាត់ខ្លួនពីបទជួញដូរ និង មានសារធាតុញៀនក្នុងខ្លួន,
១១. ឈ្មោះ ឆាក់ សុខ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាបឃាត់ខ្លួនពីបទចាត់ចែង និង មានសារធាតុញៀនក្នុងខ្លួន,
១២. ឈ្មោះ យិញ ចាន់ថន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី៩D វិទ្យាល័យពូក ទីលំនៅភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប ឃាត់ខ្លួនពីបទចាត់ចែង និង មានសារធាតុញៀនក្នុងខ្លួន,
១៣. ឈ្មោះ អ៊ី ហស្សវត្សន៍ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិគោកជួន ឃុំពួក ស្រុកពួក ខេត្តសៀមរាប ឃាត់ខ្លួនពីបទចាត់ចែង និង មានសារធាតុញៀនក្នុងខ្លួន,
១៤. ឈ្មោះ យៀវ ឆេត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករសំណង់ទីលំនៅភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប ឃាត់ខ្លួនពីបទចាត់ចែង និង មានសារធាតុញៀនក្នុងខ្លួន,
១៥. ឈ្មោះ ឃិន វិណេសដាវណ្ណ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប ឃាត់ខ្លួនពីបទចាត់ចែង និង មានសារធាតុញៀនក្នុងខ្លួន។ កម្លាំងយេីងបានដកហូតវត្ថុតាងរួមមាន៖ ទូរស័ព្ទដៃ ចំនួន៥គ្រឿង និង ម្សៅមេតំហ្វេតាមីន ២កញ្ចប់ ទំងន់០,២ក្រាមទាំងសំបក ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ចូនជនសង្ស័យ១៥នាក់នេះ ទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនិតិវិធីច្បាប់ និង បញ្ជូនខ្លួនទៅមណ្ឌលកែប្រែម្នាក់ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧៕

ជនសង្ស័យ២នាក់ជាមុខសញ្ញាប្រព្រឹត្តបទល្មើសផ្សេងៗ (តែចេះតែថាស្រែកតៗគ្នាថាមានអំពើចាប់ក្មេង) ត្រូវគេវាយរបួសធ្ងន់ ទាំង២នាក់

ខេត្តកំពង់ធំ ៖ នៅថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០១៧​ វេលាម៉ោង​១២៖៣០នាទីថ្ងៃត្រង់ ដោយទទួលប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថា  មានមនុស្ស ០២ នាក់ បានជិះម៉ូតូ០១គ្រឿងមកស្នាក់នៅក្នុងវត្ត ។ តាមរយ:ទូរស័ព្ទពីព្រះសង្ឃ គង់នៅវត្តទួលគ្រើល បានរាយការណ៍ កងកម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអណ្តូងពោធិ៍ នៃអធិការដ្ឋាននគរបាលស្រុកបារាយណ៍​បានចុះទៅត្រួតពិនិត្យភ្លាមៗ។ ពេលសមត្ថកិច្ចទៅដល់​ស្រាប់តែជនទាំង ០២នាក់ នេះបានរត់គេចចេញពីកងកម្លាំងនគរបាល។ ពេលនោះ នគរបាល បានដេញតាម​ ដោយមានប្រជាពលរដ្ឋ ជួយដេញមួយចំនួនផង​ ។​ ពេលចាប់ឃាត់ខ្លួនបានប្រជាពលរដ្ឋបាននាំគ្នាប្រមូលគ្នាយ៉ាងច្រើនកុះករជាបន្តបន្ទាប់​ហើយវាយជនសង្ស័យបណ្តាលឲ្យរបួសជាទម្ងន់ ដោយចោទថាជាមុខសញ្ញាប្រព្រឹត្តបទល្មើសផ្សេងៗ (ពិសេសគឺចេះថាស្រែកតៗគ្នាថាមានអំពើចាប់ក្មេង)។​

ក្នុងពេលភ្លាមៗនោះ​លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាលោក​ស្នងការរងព្រហ្មទណ្ឌ​ អធិការ​ អធិការរង​ និងកម្លាំងនគរបាលយើង បានជួយអន្តរាគមន៍រំដោះជនសង្ស័យបាន ហើយដឹកមកស្នងការដ្ឋាន​នគរបាលខេត្តដោយតែទទួលមានរបួសធ្ងន់ធ្ងរ បាន បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ធំ​ ។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទាំង ០២នាក់មានឈ្មោះ​ ៖ ១-ឈ្មោះ មុត សុផាត ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មាន (ប្រពន្ធ ឈ្មោះ ចន ស្រីម៉ៅ ). ។ ២ ឈ្មោះ ច័ន្ទ រដ្ឋ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មាន(ប្រពន្ធ ឈ្មោះ មុត ទូច ) ទាំង២នាក់រស់នៅភូមិ មាសឈរ ឃុំចក ស្រុក កំពង់ត្របែក ខេត្តព្រៃវែង(ជនទាំង០២នាក់រស់នៅក្នុងភូមិ-ឃុំជាមួយគ្នា) ។

ករណីនេះ​សមត្ថកិច្ចយើង​កំពុងធ្វើការស្រាវជ្រាវបន្ត​ គឺពុំមានករណីពាក់ព័ន្ធនឹងការលើកឡើងពីប្រជាជនមួយចំនួនថាជាករណី"ចាប់ក្មេង"នោះទេហើយមុខសញ្ញានេះក៍មិនទាន់បានប្រព្រឹត្តបទល្មើសអ្វីដែរ​ គឺស្ថិតក្នុងការសង្ស័យ​ដោយពេលនេះសមត្ថកិច្ចកំពង់សាកសួរ​ រកមូលហេតុដែលជនសង្ស័យទាំង ០២នាក់ពេលឃើញ នគរបាលស្រាត់តែរត់គេច ។

លោកឧត្តមសេនីយ៍ស្នងការ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស និងសូមអាជ្ញាធរដែនដីមេត្តាចូលរួមផ្សព្វផ្សាយថា បើសិនជាមានករណីនេះមែនសូមដាក់ពាក្យបណ្តឹងមកនគរបាល ហើយយើងរង់ចាំទទួលពាក្យបណ្ដឹងពីជនរងគ្រោះដើម្បីចាត់ការជនល្មើស។

កវីក្មេង! បទបាត់ដំបងបណ្ដូលចិត្ត ច្រៀងដោយកុមារា ពេជ្រ ថៃ អាយុ១២ឆ្នាំ ធ្វើអោយកក្រើកឆាក The Voice Kids Cambodia ទាំងយប់ (មានវិដេអូ)


➤ពិភពចែករំលែក World Share - Blogger Network Social News Update 
កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia, វគ្គ Blind Auditions សប្ដាហ៍ទី 2 យប់ថ្ងៃទី២៩ ខែកក្កដា ២០១៧នេះ កវីក្មេង ដែលមកពីខេត្តបាត់ដំបង កុមារា ពេជ្រ ថៃ អាយុ១២ឆ្នាំ ច្រៀងបទ បាត់ដំបងបណ្ដូលចិត្ត ធ្វើអោយទស្សនិកជនពេញចិត្តទះដៃសាទរឡើងកក្រើកឆាក The Voice Kids Cambodia យប់នេះតែម្ដង! ពិភពចែករំលែកសូមសរសើរដោយស្មោះ នេះពិតជាក្មេងឆ្លាតហើយប៉ិនប្រសព្វក្នុងការនិយាយ ទាំងការសម្ដែង ទាំងកាយវិការសុទ្ធមានការពេញចិត្តពីគណះកម្មការនីទាំង៣រូប ដែលសរុបទៅនេះជាសមត្ថភាពពិតរបស់កូនខ្មែរ ដែលឪពុកម្ដាយទៅធ្វើការនៅឯស្រុកថៃ​ ទុកប្អូនរស់នៅជាមួយជីដូន និងពូមីងជាអ្នកមើលថែ!

បើចង់ដឹងច្បាស់! សូមទស្សនាវិដេអូដ៏កក្រើកឆាករបស់ ពេជ្រ ថៃ ខាងក្រោមនេះ!



កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក
The Voice Kids Cambodia, វគ្គ Blind Auditions សប្ដាហ៍ទី 2

កុមារា៖ ពេជ្រ ថៃ
អាយុ 12ឆ្នាំ, បាត់ដំបង
ច្រៀងបទ៖ បាត់ដំបងបណ្ដូលចិត្ត


➤ពិភពចែករំលែក World Share - Blogger Network Social News Update 

ពីធីការនីឆ្នើមបស់ស្ថានីយ៍វិទ្យុABC កញ្ញា ស៊ីខេ ប្រតិកម្មយ៉ាងខ្លាំង ចំពោះ​ពួកបំប៉ោងព័ត៏មាន បំពុលសង្គម ពេលឃើញសង្គមនេះរញ៉េរញ៉ៃ ហៃអើថាគ្មានសុវត្ថភាពចេះចុះ!

➤ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ : ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ និងរហូតមកដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ ព័ត៌មានផ្អើលចាប់ក្មេងៗ ដោយមានជនអគិតិមួយចំនួយបានផ្សព្វផ្សាយបំប៉ោងព័ត៍មាន និងមានអ្នកចែកចាយតគ្នាពេញទឹកពេញដី ។

ទើបនៅយប់នេះថ្ងៃទី២៩ ខែកក្្កដា ឆ្នាំ២០១៧ ពីធីការនីឆ្នើមមួយរូបទៀតរបស់ស្ថានីយ៍ វិទ្យុABC គឺកញ្ញា ស៊ីខេ បានប្រតិកម្មយ៉ាងខ្លាំង លើព័ត៌មានមិនពិតមួយនេះ (ផ្អើលចាប់ក្មេងៗ វះយកគ្រឿងក្នុងនៅខេត្តព្រះសីហនុ តាមបណ្ដាញសង្គម Facebook បាននឹងកំពុងចែកចាយតគ្នាពេញទឹកពេញដី រហូតមានការចាប់ខ្លួនជនដែលចាប់ក្មេងៗ វះយកគ្រឿងក្នុងទៀត) ដោយកញ្ញាបាន Share ចែករំលែកបន្ត ពី Page Fresh News ទៅលេីបណ្ដាញសង្គម Facebook ផ្ទាល់របស់ខ្លួនឈ្មោះថា Honey Oun Ta ដោយភ្ជាប់មកជាមួយអត្ថបទបន្ថែមថា "ថីបានសង្គមមួយនេះមិនជឿនលឿនដូចគេ ម៉េចក៏យើងនៅតែប៉ុណ្ណឹង បាច់ឆ្ងល់ទេ ព្រោះពួកបំពុលសង្គមវាបោកអ្នកឆាប់ជឿ វាសប្បាយពេលឃើញសង្គមនេះរញ៉េរញ៉ៃ ហៃអើថាគ្មានសុវត្ថភាពចេះចុះ ហើយអ្នកឆាប់ជឿតែស្ករ ក៏share តគ្នាថា មែននឹង ៗ ទាំងខ្លួនឯងក៏មិនច្បាស់ក្នុងចិត្ត ដឹងអីដឹងមិនដល់ការពិត ដល់ថ្នាក់មិនអោយក្មេងទៅរៀន ណ្ហើយព្រះអើយនិយាយចំពេកថាឯងនឹងយួនទៀត រឿងតែ១ទេ តែពង្រីកអោយទៅជា១០០ ដើម្បីល្បី Pageខ្លួន 👌😏🌎 អ្នកសារពត៏មានអាជីពខ្លះក៏ហៃអើទៅតាមនឹង ដើម្បីអោយគេ អោយ Credit ថាអ្នកសារពត៏មានអាជីព"



បើយោងតាមការផ្សាយរបស់អង្គភាពព័ត៍មាន Fresh News បានផ្សាយថា តុលាការខេត្តប៉ៃលិន ចេញសេចក្ដីបំភ្លឺ បដិសេធថា មិនមានករណីចាប់ក្មេង នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិននោះទេ


បើតាមអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីបំភ្លឺមួយភ្លាមៗ ដោយបដិសេធ ចំពោះការផ្សព្វផ្សាយថា មានករណីចាប់ក្មេងនៅស្រុកសាលាក្រៅ។
តុលាការអះអាងថា ក្រោយពេលស្រាវជ្រាវ មិនមានករណីនោះកើតឡើងនោះទេ ដោយគ្រាន់តែជាពាក្យចចាមអារាម និងភាន់ច្រឡំតែប៉ុណ្ណោះ។
អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន បំភ្លឺយ៉ាងដូ​​ច្នេះថា «កាលពីវេលាម៉ោងប្រមាណ ០៩៖០០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ មានព័ត៌មានថា មានករណីចាប់កូនក្មេង​ នៅ​ចំណុចសាលារៀនអនុវិទ្យាល័យផ្សារព្រំ​ ស្ថិតក្នុងភូមិ ផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយក្មេងសង្ស័យរងគ្រោះឈ្មោះ ​អ៊ុយ ស្រីលីវ ភេទស្រី អាយុ​០៦ឆ្នាំ មុខរបរសិស្ស មានឪពុកឈ្មោះ ទ្រី គឹមអ៊ុយ អាយុ​៥៤ឆ្នាំ​ និងម្តាយឈ្មោះ ទ្រី យឿន អាយុ​៤០ឆ្នាំ មានទីលំនៅភូមិផ្សារព្រុំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន​។ នគរ​បាលប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងកាច់​ និងអធិការដ្ឋាន នគរបាលស្រុកសាលាក្រៅ បានសហការជាមួយកម្លាំងជំនាញ​សន្តិសុខ​ និងជំនាញប្រឆាំងភេរវៈកម្ម​ នៃស្នងការដ្ឋាន​នគរបាលខេត្ត​ប៉ៃលិន បានធ្វើការស្រាវជ្រាវ និងឲ្យដឹងថា ក្មេងស្រីខាងលើបាន​ចេញពី​សា​លា​រួចដើរតាមផ្លូវត្រលប់មកផ្ទះវិញ ​ពេលនោះមាន​បុរសមិនស្គាល់មុខ​ម្នាក់ ពាក់អាវពណ៌ខ្មៅ ខោស​ បាន​ដើរតាមពីខាងក្រោយ ក្មេងនោះភ័យ​ក៏បានរត់ចូល​ផ្ទះប្រជាពលរដ្ឋ ​នៅក្បែរនោះ​ទើប​មានការឆោឡោ ថាមានករណី​ចាប់ក្មេងតែម្តង ទើបបណ្តាលឲ្យផ្អើលដល់ប្រជាពរដ្ឋ ឪពុកម្តាយ និងម៉ូតូឌុបជាច្រើន តាមរកមុខ​មនុស្សដែលដើរ​ពីក្រោយនោះ តែរកមិនឃើញ​នោះទេ​។ សមត្ថកិច្ចជំនាញ បានឲ្យដឹងថា ហេតុការណ៍ចាប់ក្មេងខាងលើ ពុំមានកើតឡើងដូចពាក្យចចាមអារាមនោះទេ»។
ខាងក្រោមនេះជាសេចក្តីបំភ្លឺរបស់តុលាការ៖
(ព្រះសីហនុ)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ និងរហូតមកដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ ព័ត៌មានផ្អើលចាប់ក្មេងៗ វះយកគ្រឿងក្នុងនៅខេត្តព្រះសីហនុ តាមបណ្ដាញសង្គម Facebook បាននឹងកំពុងចែកចាយតគ្នាពេញទឹកពេញដី រហូតមានការចាប់ខ្លួនជនដែលចាប់ក្មេងៗ វះយកគ្រឿងក្នុងនេះទៀតផង។
ឆ្លើយតបនឹងព័ត៌មានមិនពិត ដែលនាំឲ្យប៉ះពាល់ដល់សន្ដិសុខសង្គម និងប្រទេសជាតិខាងលើនេះ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានចេញមកច្រានចោលទាំងស្រុង និងបញ្ជាក់ការពិតដល់សាធារណជនទាំងអស់ ដើម្បីកុំឲ្យបន្ដយល់ច្រឡំ និងសូមបញ្ឈប់ការចែកចាយព័ត៌មានបែបនេះបន្ដទៀត។
ជុំវិញករណីភ្ញាក់ផ្អើលបំពុលបរិយាកាសខាងលើនេះ លោកឧត្តមសេនីយ៍ស្នងការ បានអះអាងថា កាលពីម្សិលមិញគណនី Facebook មួយឈ្មោះ​ «ពៅ វីរៈបុត្រ» បានចុះផ្សាយនៅព័ត៌មានមិនពិតថា មានគេដើរចាប់ក្មេងវះពោះយកគ្រឿងក្នុងនៅខេត្តព្រះសីហនុ ដោយបង្ហាញរូបក្មេងត្រូវគេចង និងរូបជនសង្ស័យម្នាក់ ត្រូវគេចាប់ចងដៃទៅក្រោយ ដែលធ្វើឲ្យមានការចែករំលែកព័ត៌មានពីម្នាក់ទៅម្នាក់ យ៉ាងច្រើន​នាក់។
ចំពោះករណីនេះក្រោយទទួលបានភ្លាម លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាឲ្យកម្លាំងជំនាញ និងកម្លាំងមូលដ្ឋានចុះទៅស្រាវជ្រាវជាបន្ទាន់ ដោយរកឃើញថា ជនម្នាក់ដែលត្រូវបានគេចាប់ចងដៃទៅក្រោយនេះ ក្រោយពីការសួរនាំទៅ គាត់គឺជាអ្នកបោសសំរាម និងទុកដាក់សំរាម នៅផ្សារវាលរេញ ហើយជាមនុស្សចូលចិត្តផឹកស្រា។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «បុរសខាងលើនេះ ជាមនុស្សស្នាក់នៅខាងក្រោយផ្សារវាលរេញ គ្មានសាច់ញាតិ ផ្ទះសំបែងត្រឹមត្រូវទេ ហើយក៏មិនវិកលចរិក(ឆ្កួត)នោះទេ គ្រាន់ជាមនុស្សផឹកស្រាច្រើនវង្វេង ភាគច្រើនអ្នកនៅផ្សារតែងឃើញបុរសនោះ យួរសំរាមចេញពីក្នុងផ្សារនឹង ចាំទទួលសម្រាប់បោះចូលធុង រថយន្តរបស់ស៊ីន ទ្រីដែលដាក់នៅមុខផ្សារវាលរេញ ជារៀងរាល់ល្ងាច គ្រាន់បានកំរ៉ៃពីផ្សារ ពីអាជីវករទិញស្រាហួបនៅទីនោះ ជាមនុស្សផឹកមិឡូឡាទេ ហើយកម្រដើរឆ្ងាយណាស់ ដូចនេះសូមមហាជនជ្រាប»
នៅពេលរសៀលថ្ងៃម្សិលមិញ បុរសរូបនេះដែលគ្មានផ្ទះសំបែង គ្មានសាច់ញាតិ ពោលស្នាក់នៅក្រោយផ្សារវាលរេញ បានធ្វើដំណើរទៅដល់ក្រុងព្រះសីហនុ ដោយស្រវឹង​វង្វេងវង្វាន់ស្មារតី ហើយបានយកពូថៅទៅចេញកាប់ក្មេងៗ និងមនុស្សធំ រហូតប្រជាពលរដ្ឋបាននាំគា្នទៅចាប់ចង ហើយរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានរបស់លោក ចុះទៅសួរនាំ និងយកមកកាន់ប៉ុស្ដិ៍នគរបាល។
ពេលមកដល់ប៉ុស្ដិ៍សួរនាំក៏មិនឆ្លើយ តែក្រោយការស្រាវជ្រាវក៏រកឃើញទីកន្លែងធ្វើការ និងស្នាក់នៅក្រោយផ្សារវាលរេញ ក៏បានឲ្យងូតទឹក និងស្លៀកពាក់ ជិះរថយន្ដតាក់ស៊ី ឲ្យត្រឡប់ទៅវិញ ដូច្នេះគឺជាព័ត៌មានមិនពិត។ ជាមួយគ្នានេះលោកឧត្តមសេនីយ៍ស្នងការ ក៏បានឲ្យមន្ដ្រីរបស់លោក ឆ្លើយតបខមិនចូលទៅកាន់គណនី Facebook ដែលបានបង្ហោះនោះហើយ ប៉ុន្ដែមិនឆ្លើយតប ព្រមទាំងប្លុកចោលទៀតផង។
ការមិនឆ្លើយតបយ៉ាងដូច្នេះលោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានព្រមានថា នឹងដាក់ពាក្យបណ្ដឹងជាផ្លូវការ ចាត់វិធានការតាមផ្លូវច្បាប់ ក្នុងនាមជាសមត្ថកិច្ចដោយបុគ្គលរូបនេះ មិនចេញមកបំភ្លឺការពិត។
លោកឧត្តមសេនីយ៍ស្នងការ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទៅកុំមានការភ័ន្ដច្រឡំ ពីករណីចាប់ក្មេងវះយកគ្រឿងក្នុងបែបនេះតទៅទៀត គឺវាមិនពិត ហើយធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សន្ដិសុខសង្គមតែម្ដង៕

(កំពង់ធំ)៖ ព័ត៌មានផ្អើលចាប់ក្មេងវះយកគ្រឿងក្នុង កំពុងតែបន្ដរីករាយភាយទៅដល់ស្រុកបារាយណ៍ ខេត្តកំពង់ធំទៀតហើយ នៅវេលាថ្ងៃត្រង់ទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ បន្ទាប់ពីមានការផ្សាយផ្ទាល់នៅលើបណ្ដាញសង្គម Facebook ពីសំណាក់គណនីឈ្មោះ Sem Choeurn ថា ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅភូមិថ្លា ឃុំច្រនាង ពាក់ព័ន្ធនឹងការចាប់ក្មេង។
ឆ្លើយតបព័ត៌មានដែលធ្វើឲ្យចលាចល និងភ្ញាក់ផ្អើលពេញទឹកពេញដីខាងលើនេះ ទាំងព្រះរាជអាជ្ញាខេត្តកំពង់ធំ លោក អ៊ិត សុធា​ និងស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ អ៊ុក កុសល បានចេញមកច្រានចោល និងអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកនៅស្រុកបារាយណ៍នោះ រក្សាភាពស្ងប់ស្ងាត់ ខណៈដែលសមត្ថកិច្ច កំពុងតែធ្វើការស្រាវជ្រាវ លើជនសង្ស័យទាំង២នាក់ ពីព្រោះវាអាចជាករណីផ្សេង ដូចជាចោរកម្មជាដើម។
លោកឧត្តមសេនីយ៍ អ៊ុក កុសល បានបញ្ជាក់ថា នៅវេលាថ្ងៃត្រង់នេះ មានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ទៅឈប់នៅក្នុងវត្តច្រនាង ពេលនោះព្រះសង្ឃក៏បានរាយការណ៍ មកសមត្ថកិច្ចមូលដ្ឋាន ហើយភ្លាមៗសមត្ថកិច្ចក៏ បានចុះទៅដល់ ស្រាប់តែជនសង្ស័យទាំង២នាក់ឃើញសមត្ថកិច្ច ក៏រត់ចោលម៉ូតូ។
ពេលដែលឃើញជនសង្ស័យរត់ចោលម៉ូតូភ្លាមៗ សមត្ថកិច្ចក៏បានដេញតាម ហើយចាប់ខ្លូនពួកគេទាំង២នាក់ យកមកសួរនៅប៉ុស្ដិ៍នគរបាល ស្រាប់តែផ្អើលប្រជាពលរដ្ឋ ជាង១០០នាក់ ទៅឡោមព័ទ្ធប៉ុស្ដិ៍ និងនាំគ្នានិយាយតៗគ្នាថា ជាករណីចាប់ក្មេងវះយកក្រលៀន ឬគ្រឿងក្នុង រហូតពួកគេបានប្រើអំពើហិង្សា រើសដំថ្ម និងដំបងវាយទៅលើ ជនសង្ស័យទាំង២នាក់នេះទៀតផង។
បើតាមលោកឧត្តមសេនីយ៍ស្នងការ នៅពេលនេះសមត្ថកិច្ចរបស់លោក កំពុងតែនាំជនសង្ស័យទាំង២នាក់នេះ ទៅសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីឲ្យដឹងប្រាកដថា ពួកគេពាក់ព័ន្ធទៅនឹងករណីអ្វី ប៉ុន្ដែលោកចាត់ទុកថា មិនមែនជាករណីចាប់ក្មេងដូចប្រជាពលរដ្ឋផ្អើលឈូរឆនោះទេ។
ជាមួយគ្នានេះព្រះរាជអាជ្ញាខេត្តលោក អ៊ិត សុធា ក៏បានលើកឡើងយ៉ាងដូច្នេះ ដោយលោកបានអះអាងថា ជនសង្ស័យទាំង២នាក់ អាចជាមុខសញ្ញាលួចម៉ូតូ មិនមែនជាករណីចាប់ក្មេងវះយកគ្រឿងក្នុង ដូចជាប្រជាពលរដ្ឋផ្អើលនោះឡើយ ហើយបច្ចុប្បន្នស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ច៕
➤ពិភពចែករំលែក World Share - Blogger Network Social News Update 

គ្រូបង្វឹកនិងក្រុមកីឡាបាល់ទាត់ សសយក ខណ្ឌមានជ័យ ថ្លៃងអំណរអរគុណលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ដែលបានផ្តល់ការយកចិត្តទុក្ខដាក់យ៉ាងខ្លាំង ដោយបានស្នើសុំដាក់បញ្ចូលកីឡាករ៥នាក់ ទៅហ្វឹកហាត់ នៅក្លឹបលំដាប់កំពូល ក្នុងប្រទេសកម្ពុជាទៀតផង!

➤ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ : កាលពីថ្ងៃទី២៨ ខែកក្កដា ២០១៧នេះ ក្រុមបាល់ទាត់ សសយក ខណ្ឌមានជ័យ លោកដឹកនាំដោយលោក យ៉ន់ សំអុន ជាគ្រូបង្វឹក ព្រមទាំងក្រុមកីឡាករយុវវជនខណ្ឌមានជ័យទាំងអស់ សូមគោរពថ្លៃងអំណរអរគុណដល់លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ដែលបានចំណាយពេលវេលាដ៏ មមាញឹក ចុះមកសួរសុខទុក្ខនឹងមកទស្សនាការហ្វឹកហាត់ នឹង ពិភាក្សា នឹងផ្តល់យុទ្ធសាស្រ្តដល់កីឡាករករយើង។

ក្នុងឪកាសនោះដែល លោកពេជ្រ កែវមុនី បានឧបត្តមសំភារៈមួយចំនួនសំរាបការវឹងហាត់ នឹង ថិវិកាមួយចំនួនទៅកាន់ក្រុមកីឡាករយុវជនខណ្ឌមានជ័យ សម្រាប់ធ្វើការហ្វឹកហាត់នឹងប្រើប្រាស់តាមតម្រូវការក្នុងក្រុម
 ។

លោក យ៉ន់ សំអុន ថ្នាក់ដឹកនាំនិងជាគ្រូបង្វឹកព្រមទាំងក្រុមកីឡាករយុវវជនខណ្ឌមានជ័យទាំងអស់សូមថ្លែងអំណរអរគុណ នឹងសូមជូនពរ លោក អោយមានសុខភាពល្អ ដើម្បីបន្តការអភិវឌ្ឍន៍ ខណ្ឌមានជ័យយើង អោយរីកចំរើនលើគ្រប់វិស័យ ទាំងអស់ ។

ក្រុមយុវវជនប្រមាណជាង២០នាក់ ដែលបានស្ម័គ្រចិត្តចូលរួមការហ្វឹកហាត់ជាកីឡារករខណ្ឌមានជ័យ មានចិត្តសប្បាយរីករាយក្រៃលែង ដែលមានឱកាសបានចូលរួមជាមួយក្រុមកីឡាករខណ្ឌមានជ័យ ដែលនេះគឺជាការផ្តល់ឱកាស និងការយកចិត្តទុក្ខដាក់យ៉ាងខ្ពស់ពីសំណាក់ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ។

លោក ពេជ្រ កែវមុនី បានមានប្រសាសន៍ថា ខ្ញុំពិតជាសូមកោតសរសើប្អូនៗយុវវជនទាំងអស់ដែលស្ម័គ្រចិត្តចូលរួមហ្វឹកហាត់ដើម្បីត្រៀមក្នុុងការក្រកូួតថ្ងៃខាងមុខ ការជួបជុំរបស់ប្អូនៗក្រុមកីឡារបែបនេះ គឺធ្វើអោយយុវវជនចេះស្រលាញ់កីឡារ និងចេះសាមគ្គីគ្នា មិនត្រឹមតែប៉ុណ្ណោះគឺហាត់កីឡារនាំមកនូវដើម្បីសុខភាពខ្លួនយើងគ្រប់ៗគ្នា លោកបានបន្តទៀតថា ប្អូនៗត្រូវយកចិត្តទុក្ខដាក់អោយបានខ្ពស់ក្នុងពេលប្រកួត ដោយប្អូនៗត្រូវគោរពតាមបទបញ្ជារផ្ទៃក្នុងនៃការប្រកួត មិនត្រូវធ្វើអី្វអោយខុសពីគោលការណ៍បទបញ្ជាររបស់កីឡារឡើយ ។
ឯកឧត្តម សៅ សុខា នឹង លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានជួបពិភាក្សាគ្នា
មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧នេះថា លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានចូលជួបពិភាក្សានិងស្នើសុំទៅកាន់ឯកឧត្តម សៅ សុខា ហើយបានអនុញាតិអោយដាក់បញ្ចូលកីឡាកររបស់ក្រុមបាល់ទាត់ សសយក ខណ្ឌមានជ័យ ទៅធ្វើការហ្វឹកហាត់នៅក្លឹបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ក្នុងឈុត U-19 ចំនួន៥​នាក់ មានដូចជា ១.កីឡាករ ជា សកល, ២.កីឡាករ បេ រតនា, ៣.កីឡាករ សុភក្រ័្ត រិទ្ធ, ៤.កីឡាករ ឈួន យ៉ារ៉ូ ,៥.កីឡាករ ហេង បូរី ។

លោក យ៉ន់ សំអុន គ្រូបង្វឹករបស់ក្លឹបបាល់ទាត់ សសយក ខណ្ឌមានជ័យ
➤ពិភពចែករំលែក World Share - Blogger Network Social News Update