ឡោមព័ទ្ធចាប់ជន បែកថ្នាំ អា.កសម្លាប់សាច់ថ្លៃឯង កាត់ប្រដាប់ភេទ រួចខ្វះភ្នែកទាំងសងខាង យ៉ាងព្រៃផ្សៃ (មានវិដេអូ)



រាជធានីភ្នំពេញ ៖ បេីយោង​តាម (Page Facebook) ទំព័រហ្វេសប៊ុកផ្លូវការរបស់ ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ Phnom Penh Gendarmerie បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រហែល​១​រសៀល​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៧ កម្លាំង​អន្តរាគមន៍​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ សៀ ទី​ន បាន​ចុះ​បង្ក្រាប​ករណី​ឃាតកម្ម​ដ៏​សែន​ឃោរឃៅ​មួយ​បាន​ភ្លាម​ៗ នៅ​ចំណុច ផ្ទះ​គ្មាន​លេខ ក្រុម​៤ ភូមិ​ដើម​ចាន់​១ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ ដោយ​ជនសង្ស័យ បាន​ធ្វើ​សកម្មភាព​អាករ​សម្លាប់​សាច់ថ្លៃ​ខ្លួនឯង ព្រមទាំង​ខ្វេះ​ភ្នែក​ជន​រង​គ្រោះ​បោះចោល​បាត់​អស់​រក​ពុំ​ទាន់​ឃើញ ។

ជន​បង្ក​ឈ្មោះ សំ សំណាង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ទើប​ចេញពី​គុក​ថ្មី​ៗ និង​ជា​មនុស្ស​ញៀន​ថ្នាំ​ជោគ​ជាំ ស្នាក់​នៅ​ចំនុច​កើតហេតុ​ខាងលើ ។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ សិទ្ធ ណា​ក់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​មុខរបរ​កម្មករ​សំណង់ ត្រូវជា​សាច់ថ្លៃ​ជន​បង្ក ស្នាក់​នៅ​ជាមួយ​គ្នា​។
ហេតុការណ៍​នេះ​កើតឡើង ផ្តើម​ចេញពី​ពួក​គេ​ផឹកស៊ី​ជាមួយ​គ្នា​នៅ​ក្រោមផ្ទះ ហើយ​ពេល​នោះ​ជន​រង​គ្រោះ​ក៏​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ រីឯ​ជន​បង្ក​ក៏​ស្រែក កុំអោយ​ឈ្លោះ​គ្នា ក៏​ក្លាយជា​ទំនាស់ រហូត​ឈាន​ដល់​ជន​បង្ក ទាញ​កាំបិត​ឆ្នៃ​អាករ​សំលាប់​ជន​រង​គ្រោះ និង​ខ្វេះ​គ្រាប់ភ្នែក​ទាំង​សងខាង​បោះចោល​អស់​តែ​ម្តង​។
បច្ចុប្បន្ន​ជន​បង្ក​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​ដើម្បី​ស៊ើបអង្កេត​បន្ត ចំណែក​សព​ជន​រង​គ្រោះ កំពុង​រង​ចាំ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​៕


ពិភពចែករំលែក