រាជធានីភ្នំពេញ ៖ នៅពាក់កណ្ដាលខែសីហា ឆ្នាំ២០១៧នេះ ម៉ូតូ Zoomer-X 2018 ដែលបាន បង្ហាញវត្តមាន លើទីផ្សារកម្ពុជានាពេលថ្មីៗនេះទទួលបានការចាប់អារម្មណ៍មិនស្ទើរទេពីសំណាក់យុវវ័យកម្ពុជា ប៉ុន្តែថ្ងៃនេះសូមលេីកយកអ្វីដែល ជាបញ្ហាធំនោះគឺ ម៉ូតូនេះមានលក់ក្នុងតម្លៃកប់ពពកចន្លោះ 2400$ ទៅ 2500$ ឯណោះ តែបែរជាហាងម៉ូតូមួយចំនួន មានដាក់លក់ម៉ូតូ Zoomer-X ឆ្នាំ២០១៨ នេះក្នុងតម្លៃទាប មិនគួរឲ្យជឿ ដោយមួយគ្រឿងថ្លៃត្រឹម 1390 ដុល្លារប៉ុណ្ណោះ។
បើតាមការបញ្ជាក់ពី Page របស់ហាងលក់ម៉ូតូមួយឲ្យដឹងថា Zoomer-X ឆ្នាំ ២០១៨ ដែលមានតម្លៃថោកបែបនេះ គឺជាម៉ូតូនាំចូលមកពីប្រទេសសិង្ហបុរី ដែលមានលក្ខណៈ សម្បត្តិខុសគ្នាពីម៉ូតូនាំចូល ពីប្រទេសថៃបន្តិចបន្តួច។ ប៉ុន្តែ Zoomer-X របស់សិង្ហបុរីនេះ មានប្រើប្រព័ន្ធប៊ិចសាំង FI តាមស្តង់ដាររបស់ប្រទេសថៃដែរ។
ក្រៅពីម៉ូតូ Zoomer-X ឆ្នាំ ២០១៨ គេក៏ឃើញមានម៉ូតូ Zoomer-X ឆ្នាំ ២០១៧ ដែលជាផលិតផលសិង្ហបុរីដូចគ្នា ដោយមានលក់ក្នុងតម្លៃ ១១៩០ ដុល្លារប៉ុណ្ណោះ។ តម្លៃប៉ុណ្ណេះគឺពិតជាថោកខ្លាំងមែនទែនបើប្រៀបធៀបទៅនឹងម៉ូតូ Zoomer-X ដែលនាំចូលពីប្រទេសថៃ។ ការខុសគ្នា នៃតម្លៃនេះក៏អាចបណ្ដាលមកពីម៉ូតូមានគុណភាពខុសគ្នាផងដែរ អាចផលិតផលប្រទេសថៃ មានគុណភាពលើបន្តិច និង អាចខ្វះខាតនូវប្រព័ន្ធបច្ចេកវិទ្យាខ្លះៗជាដើម៕
ប្រភពពី ៖ អូតូបូឌៀ - Autobodia #Autobodia