➤ពិភពចែករំលែក World Share - Blogger Network Social News Update ⇧
រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញថ្មី ដែលទើបឡើងកាន់តំណែងបានបើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧នេះ បានដាក់កំណត់រយៈពេល២សប្តាហ៍ទៀត និងអនុវត្តទៅលើទីតាំងកុងស៊ីបញ្ចាំឲ្យបិទទ្វារ ដោយសារតែមានទីតាំងបញ្ចាំច្រើនពេក ទើបក្រុម ចោរលួច ចោរ ប្លន់ មិនខ្លាចនឹងធ្វើសកម្មភាពព្រោះម្ចាស់កុងស៊ីបញ្ចាំមិនបាច់តម្រូវឲ្យមានឯកសារបញ្ជាក់ម្ចាស់ទ្រព្យ និងអាចនិយាយបានថា កុងស៊ីបញ្ចាំខ្លះរកស៊ីទិញផលពី ចោរកម្ម ។
លោក ឃួង ស្រេងបានបញ្ជាក់ថា ចំពោះកុងស៊ីបញ្ចាំដែលគ្មានច្បាប់ អាជ្ញាធរខណ្ឌត្រូវណែនាំឲ្យម្ចាស់ទីតាំងនោះបញ្ឈប់ ឬបិទកុងស៊ីបញ្ចាំហើយសុំច្បាប់ជាថ្មី ។ ក្នុងករណីម្ចាស់ទីតាំងមិនអនុវត្តតាម អាជ្ញាធរត្រូវមានវិធានការរដ្ឋបាលបិទទីតាំងនោះតែម្តង ។ យ៉ាងណាមិញប្រជាពលរដ្ឋក៏រង់ចាំមើលថា លិទ្ធផលវាទៅជាយ៉ាងណា ៕
ប្រភពពី ៖ គេហទំព័រដំណឹងយប់មិញ
➤ពិភពចែករំលែក World Share - Blogger Network Social News Update ⇧