គ្នាចង់មើលទូរទស្សន៍តាមទូរស័ព្ទ ក៏ទ្រោបខ្លួនលើខ្នងសោះ ស្រាប់តែមានអារម្មណ៍ ក៏យក​ដៃ​ទៅ​ស្ទាបលេង​ប្រដាប់​ភេទ​ រហូតដល់មានអាការៈ​ឈឺ​ចាប់

➤ពិភពចែករំលែក World Share - Blogger Network Social News Update 
ស្រុកកៀនស្វាយ​ ៖ ជន​រងគ្រោះ​ក៏​បាន​មក​ទ្រោប​ខ្លួន​លើ​ខ្នង​របស់​ជន​សង្ស័យ ​ហើយ​ជន​សង្ស័យ​បាន​យក​ដៃ​ទៅ​ស្ទាប​ប្រដាប់​ភេទ​ របស់​ជន​រងគ្រោះ ​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ តាម​បណ្ដឹង​របស់​ម្ដាយ​ជន​រង​គ្រោះ កាល​ពីវេលាម៉ោង​​១៦:​៤០​នាទី ​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ២០១៧នេះ នៅ​ចំណុច​ភូមិរទាំង​ត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្មេងជន​រងគ្រោះ ឈ្មោះមឿន សៀងឡៃ ភេទស្រី អាយុ​០៦ឆ្នាំ​មុខ​របរ​នៅ​ផ្ទះ​មាន​ទី​លំ​នៅភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្ត​កណ្តាល ។​ ចំណែក​ជន​សង្ស័យ​ឈ្មោះ បាន សុឹម ភេទ​ប្រុស​អាយុ ៤៨​ឆ្នាំ​ជន​ជាតិ​ខ្មែរ មុខ​របរ នេសាទ​ត្រី មាន​ទី​លំ​នៅ​ភូមិ​រទាំង​ត្បូង ឃុំ​ភូ​មិធំ​ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។


យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ ជន​សង្ស័យ​បាន​ចេញ​ពី​ផ្ទះ ដើម្បី​ទៅ​ដាក់​សន្ទូច​នៅ​ឯ​បឹង​ក្រោយ​ផ្ទះ​របស់​ខ្លួន គាប់​ជួន​ពេល​នោះ​មាន​ភ្លៀង​ធ្លាក់ ជន​សង្ស័យ​ក៏​បាន​ទៅ​ជ្រក​ភ្លៀង​ក្នុង​រោង​របស់​ឈ្មោះ ដួង មឿន ( ត្រូវជា​ឪពុក​បង្កើត​របស់​ជន​រងគ្រោះ​)​ ពេល​អង្គុយ​ជ្រក​ភ្លៀង​នោះ​ជន​សង្ស័យ​ក៏​បាន​យក​ទូរសព្ទ​ចាក់​ចម្រៀង​ស្តាប់ ​រួច​ក៏​បាន​យក​ផ្លែ​សន្ទូច​មក​បិទ​នុយ ​សម្រាប់​ដាក់​បង្កៃ​យក​ត្រី ពេ​ល​នោះ​ជន​រងគ្រោះ​ក៏​បាន​មក​យក​ទូរស័ព្ទ​របស់​ជន​សង្ស័យ​ដែល​ទុក​នៅ​លើ​កៅ​អី​ ហើយ​ប្រាប់​អោយ​ជន​សង្ស័យ​ថា បើក​ទូរ​ទស្សន៍​ឲ្យ​ខ្លួន​មើល​ ពេល​កំពុង​មើល​ជន​រងគ្រោះ​បាន​ធ្វើ​ឲ្យ​វៀច​អង់​តែន​ទូរសព្ទ័​ដៃ​ឃើញ​ដូច​នេះ​ជន​សង្ស័យ​ក៏​បាន​យក​ទូរសព្ទ័​មកតម្រង់​អង់​តែន ពេល​នោះ​ជនរង​គ្រោះ​ក៏​បាន​មក​ទ្រោប​ខ្លួន​លើ​ខ្នង​របស់​ជន​សង្ស័យ​ហើយ ជន​សង្ស័យ​បាន​យក​ដៃ​ទៅ​ស្ទាប​ប្រដាប់​ភេទ​របស់​ជន​រងគ្រោះ ធ្វើ​ឲ្យ​ជន​រងគ្រោះ​មាន​អាការៈ​ឈឺ​ចាប់ រួច​ក៏​បាន​ទៅ​និយាយ​ប្រាប់​ម្តាយ ជន​សង្ស័យ​បាន​យក​ដៃ​មក​ស្ទាប​ប្រដាប់​ភេទ​ខ្លួន ភ្លាម​នោះ​ម្តាយ​របស់​ជន​រងគ្រោះ​បាន​ទូរសព្ទ័​មក​ប្តឹង នគរ​បាល​ប៉ុស្តិ៍​ភូមិ​ធំ ។


ក្រោយ​ទទួល​ដំណឹង​នេះ​ភ្លាម​នគរបាល​ប៉ុស្តិ៍​បាន​ចុះ​ដល់​កន្លែង​កើត​ហេតុ​និង​បាន​ឃាត់​ខ្លួន មក​សួរ​នាំ​ជន​សង្ស័យ​បាន​សារ​ភាព​ថា​ខ្លួន​ពិត​ជា​បាន​យក​ដៃ​ទៅ​ស្ទាប​ប្រដាប់​ភេទ​របស់​ជន​រង​គ្រោះ​ពិត​ប្រាក​ដ​មែន ។ បច្ចុប្បន្ន​ជន​សង្ស័យ​បាន​បញ្ជូន​មក​អធិការដ្ឋាន​នគរ​បាល​ស្រុក បន្ត​ចាត់​ការ​តាម​នីតិវិធី ៕

ប្រភពពពី : Yobminh

➤ពិភពចែករំលែក World Share - Blogger Network Social News Update