ជួយស៊ែបន្ទាន់ផង! រកម៉ែដោះ មកជួយមេីលថែ ក្មេងៗកំព្រា នៅវិទ្យុABC ត្រូវឪពុកម្តាយចិត្តចង្រៃបោះបង់ចោល ខ្លះទើបកើតបាន៥ថ្ងៃ ខ្លះបានកន្លះខែ ខ្លះមានបញ្ហាសតិមិនគ្រប់! អាណិតពួកគេណាស់!



ត្រូវការម៉ែដោះមេីលថែក្មេងៗបន្ទាន់! 
នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ បេីយោងតាមក្រុមការងារវិទ្យុABC បានប្រាប់អោយដឹងថា ស្ថានីយ៍វិទ្យុABC កម្ពុជា 107.5 FM ដែលមានទីតាំងក្នុងភូមិព្រែកកំពឹស សង្កាត់ជេីងឯក ខណ្ឌដង្កោ កំពុងត្រូវការជ្រេីសរេីសម៉ែដោះដែលមានចិត្តស្រលាញ់ក្មេងៗ រឿងប្រាក់ខែអាចនិយាយគ្នាបាន ដោយសារតែក្មេងៗនៅវិទ្យុABC ត្រូវម្តាយឪពុកចិត្តចង្រៃបោះបង់ចោល ហេីយត្រូវបានវិទ្យុABCទទួលយកមកចិញ្ចិមបីបាច់ថែរក្សា ដែលក្មេងខ្លះទើបតែកើតបាន៥ថ្ងៃ ក្មេងខ្លះទេីបកេីតបានកន្លះខែប៉ុណ្ណោះ រីឯក្មេងខ្លះទៀតមានបញ្ហាសតិមិនគ្រប់ និងក្មេងៗជាច្រេីនទៀតដែលកំពុងត្រូវការ ម៉េដោះ ដែលស្រលាញ់ក្មេងៗ មកជួយមើលថែពួកគេ សំខាន់មានចិត្តអាណិត ស្រលាញ់ក្មេងៗគឺ OK...!!!

អាចមកផ្ទាល់មកដល់វិទ្យុABC បាន ឬទាក់ទង 010/012/017/077 231010 / 087232323 ដោយក្តីគោរព